Connect with us

គម្រោងសាងសង់ផ្លូវ៣៨ខ្សែនៅទីរួមខេត្តសៀមរាប នឹងចាប់ផ្ដើមបើកការដ្ឋាននៅថ្ងៃទី៣០វិច្ឆិកា

iសៀមរាប៖ គម្រោងសាងសង់ផ្លូវ៣៨ខ្សែ នៅទីរួមខេត្តសៀមរាប នឹងត្រូវបើកសម្ពោធការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានក្រុមហ៊ុនសាងសង់ចំនួន ០៦ ចូលរួមនៅក្នុងគម្រោងមួយនេះ។

ពិធីបើកការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែនៅទីរួមខេត្តសៀមរាបនេះ គ្រោងនឹងប្រារព្ធនៅថ្ងៃទី១៦ ខែវិច្ឆិកានេះ ប៉ុន្តែដោយសារព្រឹត្តិការណ៍០៣វិច្ឆិកា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចលើកពេលពិធីបើកការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែនេះ ដើម្បីចូលរួមបង្ការការឆ្លងរីករាលដាលនៃកូវីដ១៩។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងនៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែវិឆ្ឆិកា ឆ្នាំ២០២០ ក្នុងការចុះពិនិត្យគម្រោងស្ថាបនាផ្លូវជាតិលេខ៦ ខេត្តសៀមរាប ឱ្យដឹងផងដែរថា គម្រោងសាងសង់ផ្លូវ៣៨ ខ្សែនេះ បានចាប់ផ្ដើមបណ្ដើរៗហើយ។

លោករដ្ឋមន្ត្រី បានបន្តថា គម្រោងនេះ នឹងចំណាយពេល ១៣ខែ ហើយក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបង្គាប់ឱ្យអង្គភាពរបស់ខ្លួនមួយ ដើម្បីសាងសង់លូសម្រាប់រំដោះទឹកភ្លៀង ខណៈក្រុមហ៊ុនចំនួន០៦ នឹងទទួលគម្រោងសាងសង់ផ្លូវនេះ។

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការសម្រេចកញ្ចប់ថវិកាចំនួន ១៥០លានដុល្លារសម្រាប់អភិវឌ្ឍន៍កសាងផ្លូវ ៣៨ខ្សែ នៅក្នុងទីរួម@សៀមរាប ដើម្បីជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិនៅក្រោយវិបត្តិជំងឺកូវីដ១៩ផងដែរ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com