Connect with us

មកដឹងពីលក្ខណៈពិសេសរបស់អត្តសញ្ញាណប័ណ្ណប្រភេទថ្មី

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រកាសដាក់ឱ្យប្រើប្រាស់នូវសន្លឹកអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរគំរូថ្មី ដើម្បីជំនួសសន្លឹកអត្តសញ្ញាណប័ណ្ណចាស់។

អត្តសញ្ញាណប័ណ្ណគំរូថ្មីនេះ មានលក្ខណៈពិសេស ដោយមិនត្រឹមតែផ្ដល់សញ្ញាសុវត្ថិភាពពិសេស ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមិនងាយឱ្យជនខិលខូចក្លែងបន្លំបានផងដែរ។ អត្តសញ្ញាណប័ណ្ណគំរូថ្មី ប្រើប្រាស់សញ្ញាសុវត្ថិភាពពិសេស (Hologram) នៅត្រាប្រថាប់របស់ក្រសួងមហាផ្ទៃ។

ចំពោះសន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលកំពុងប្រើប្រាស់បច្ចុប្បន្ន នៅមានតម្លៃរហូតដល់អស់សុពលភាព។ ដូច្នេះ អត្តសញ្ញាណប័ណ្ណចាស់ អាចប្រើប្រាស់បានជាធម្មតា តែនៅពេលអស់សុពលភាព ប្រជាពលរដ្ឋនឹងអាចស្នើសុំអត្តសញ្ញាណប័ណ្ណប្រភេទថ្មីបាន៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម