Connect with us

Christian Eriksen ចង់ចាកចេញពី Inter Milan នៅទីផ្សារដោះដូរកីឡាករនាខែមករា

អ៊ីតាលី៖ ខ្សែបម្រើ Christian Eriksen បានបញ្ជាក់ថាការសម្រេចចិត្តផ្លាស់ទៅកាន់ Inter Milan មិនទទួលបានផលដូចដែលគេគិតនោះទេ។

កីឡាករដាណឺម៉ាក បានចាកចេញពី Tottenham Hotspur មក Inter Milan កាលពីខែមករា ដោយរំពឹងថានឹងទទួលបានភាពលេចធ្លោនៅទីនេះ ប៉ុន្តែ វាគឺផ្ទុយស្រឡះពីអ្វីដែល Eriksen បានគិត ខណ:រូបគេបានជួបប្រទះភាពលំបាកជាច្រើន និងមិនសូវបានឱកាសចូលលេងច្រើនឡើយ នៅក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Antoine Conte ។

Christian Eriksen បានបញ្ជាក់ថា “វាមិនមែនជាអ្វី ដែលខ្ញុំបានគិតទុកទេ។ កីឡាករទាំងអស់តែងតែចង់បានឱកាសលេងច្រើនតាមដែលអាចធ្វើទៅបាន តែវាគឺជាការសម្រេចចិត្តរបស់គ្រូបង្វឹកដែលត្រូវយកអ្នកណាចូលលេង។ អ្នកគាំទ្ររបស់ខ្ញុំជាច្រើន ចង់ឱ្យខ្ញុំលេងច្រើនបន្ថែមទៀត តែគ្រូបង្វឹកមានគំនិតផ្សេង ហើយកីឡាករត្រូវតែគោរពដល់ការសម្រេចចិត្តនោះ”។

ដោយសារបែបនេះហើយ Christian Eriksen កំពុងពិចារណាចាកចេញពេលទីផ្សារដោះដូរកីឡាករបើកឡើងវិញ នាខែមករាខាងមុខ ដោយថា ”ពេលនេះខ្ញុំកំពុងផ្តោតអារម្មណ៍លើការលេងបាល់ទាត់របស់ខ្ញុំ ហើយនៅពេលទីផ្សារដោះដូរកីឡាករបើកឡើងវិញ វានឹងអាចជាការផ្លាស់ប្តូរមួយ”៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម