ឆ្នាំនេះរដ្ឋាភិបាលបានចំណាយថវិកាជាង១០លានដុល្លារសម្រាប់ដោះស្រាយប្រាក់ខែក្នុងវិស័យកាត់ដេរនៅឆ្នាំ២០១៨នេះ
រាជរដ្ឋាភិបាលបានចំណាយថវិកាជាង១០លានដុល្លាររួចជាស្រេចទៅហើយសម្រាប់ដោះស្រាយជូនកម្មករនៅក្នុងវិស័យកាត់ដេរដែលថៅកែរត់ចោល។
តាមការបញ្ជាក់ពីឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអោយដឹងថា រាជរដ្ឋាភិបាលចំណាយថវិកាជាង១០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាទាក់ទិននឹងអត្ថប្រយោជន៍ជូនកម្មករដែលរោងចក្របិតទ្វារ ឬម្ចាស់រត់ចោល ឬគ្មានលទ្ធផលភាព ដើម្បីទូទាត់សងកម្មករជាដើម។
បើតាមឯកឧត្តម អ៊ិត សំហេង ទឹកប្រាក់ដែលរាជរដ្ឋាភិបាលផ្តល់ជូនកម្មករនោះមិនរំពឹងថា នឹងអាចទទួលបានពីថៅកែរោងចក្រវិញនោះទេដោយសារតម្លៃសម្ភារដែលនៅមានគឺតិចតួចប៉ុណ្ណោះ។ ក្រៅពីការដោះស្រាយប្រាក់ខែជូនកម្មករ ការបើកប្រាក់ឈ្នួលកម្មករនិយោជិតវិស័យកាត់ដេរចំនួន២ដងក្នុង១ខែក៏គ្រោងនឹងធ្វើឡើងចាប់ពីឆ្នាំ២០១៩ទៅផងដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាមានរោងចក្រកាត់ដែរប្រមាណជាង១ពាន់រោងចក្រ និងបង្កើតការងារបានចំនួនរង្វង់៨០ម៉ឺននាក់ ហើយវិស័យកាត់ដេរនេះបានផ្តល់ចំណូលប្រាក់ខែដល់កម្មករកម្មការិនីកម្ពុជាក្នុង១ឆ្នាំៗជាង១ពាន់លានដុល្លារអាមេរិក៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍