Connect with us

Liverpool បង្កើនការបារម្ភកាន់តែខ្លាំងក្រោយកីឡាករ២រូបទៀតមានរបួស

អង់គ្លេស៖ ក្រុម Liverpool បង្កើនការបារម្ភកាន់តែខ្លាំងក្រោយប្រធានក្រុមរបស់ខ្លួន គឺខ្សែបម្រើ Jordan Henderson មានរបួស។

កីឡាករវ័យ៣០ឆ្នាំ បានមានបញ្ហាអំឡុងការប្រកួតដែលក្រុមជម្រើសជាតិអង់គ្លេស ចាញ់ បែលហ្ស៊ិក ២-០ ក្នុងការប្រកួត UEFA Nations League ដោយរូបគេត្រូវប្តូរចេញជំនួសដោយខ្សែបម្រើ Harry Winks របស់ Tottenham Hotspur ។

នៅក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត គ្រូបង្វឹកជម្រើសជាតិអង់គ្លេស លោក Southgate បានបញ្ជាក់ថា Henderson មិនអាចលេងនៅវគ្គទី២បាន ដោយសារបញ្ហារបួស ប៉ុន្ដែមិនទាន់ដឹងច្បាស់ធ្ងន់ធ្ងរឬយ៉ាងណានៅឡើយទេ។

ការបាត់បង់ Henderson នាំឱ្យ Liverpool មានការលំបាកបន្ទាប់ពីខ្សែការពារ Andy Robertson ក៏មានបញ្ហារបួសផងដែរ ក្នុងការប្រកួតឈ្នះក្រុមស៊ែប កាលពីថ្ងៃព្រហស្បតិ៍។

មកទល់នឹងពេលនេះ Liverpool ត្រូវអវត្តមាន ខ្សែការពារ Virgil van Dijk និង Joe Gomez ដែលរបួសជង្គង់ ខណៈ Trent Alexander-Arnold ក៏នឹងខកខានច្រើនប្រកួតផងដែរ ស្របពេលដែល ខ្សែប្រយុទ្ធ Mohamed Salah កំពុងមានបញ្ហាកូវីដ១៩ អំឡុងការបំពេញកាតព្វកិច្ចជួយក្រុមជម្រើសជាតិអេហ្ស៊ីប៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម