Connect with us

សម្លចាណាង ម្ហូបល្បីប្រចាំខេត្តរតនគិរី អ្នកដែលបានភ្លក់ហើយតែងលាន់មាត់សរសើរថា ឆ្ងាញ់គ្រប់គ្នា

ម្ហូប៖ សម្លចាណាង គឺជាមុខម្ហូបដ៏ល្បីមួយប្រចាំខេត្តរតនគិរី ដែលមានប្រភពមកពីជនជាតិដើមភាគតិចគ្រឹង និងទំពួន ហើយអ្នកដែលបានទៅកម្សាន្តនៅរតនគិរី កម្រនឹងមានអ្នករំលងមុខម្ហូបនេះណាស់ ព្រោះ សម្លចាណាង គឺជាអាហារប្រចាំតំបន់ដ៏ល្បីដែលបងប្អូនជនជាតិភាគតិច បានធ្វើបរិភោគជារឿយៗ។

សម្លចាណាង ដែលមានគ្រឿងផ្សំមួយចំនួនដូចជា ស្បែកគោ ឆ្អឹងគោ ស្លឹកចាណាង ទំពាំងស្រស់ ស្នៀតពោត ផ្សិត រំដេង ម្ទេស និងស្លឹកក្រូចជាដើម ក៏ធ្លាប់ទទួលបានជ័យលាភីលេខ២ ក្នុងវិញ្ញាសាម្ហូបពិសេសប្រចាំតំបន់ក្នុង មហោស្រពសិល្បៈដណ្តាំស្លម្ហូបអាហារលើកទី២០ និងទម្រង់ម៉ូតសម្លៀកបំពាក់ខ្មែរលើកទី១៩ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំកន្លងទៅ។

គួរបញ្ជាក់ដែរថា សម្លចាណាង ល្បីល្បាញខ្លាំងរហូតមុខម្ហូបមួយនេះ បានបន្តអាជីវកម្មក្នុងរាជធានីភ្នំពេញយើងផងដែរដែលស្ថិតនៅម្តុំទួលទំពូង៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com