Connect with us

គ្រូ Everton ចង់នាំយក ខ្សែបម្រើ Isco ពី Real Madrid នៅខែមករា ខាងមុខ

អង់គ្លេស៖ លោក Carlo Ancelotti កំពុងជំរុញឱ្យ Everton នាំយកខ្សែបម្រើ Isco ពីក្លិប Real Madrid នៅក្នុងខែមករាខាងមុខនេះ។

លោក Ancelotti និង Isco ធ្លាប់បានធ្វើការជាមួយគ្នា ពេលលោកដឹកនាំ Real Madrid ចន្លោះពីឆ្នាំ២០១៣ ដល់ ២០១៥។ Isco ហាក់ជួបភាពខកចិត្តយ៉ាងខ្លាំងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈរូបគេមិនមែនជាផ្នែកមួយនៃផែនការរយៈពេលវែងរបស់អ្នកចាត់ការ Real Madrid បច្ចុប្បន្ន លោក Zinedine Zidane នោះទេ។

អាជីពរបស់ Isco នៅ Real Madrid ត្រូវគេរំពឹងថានឹងអាចឈានដល់ទីបញ្ចប់ ពេលទីផ្សារដោះដូរកីឡាករបើកឡើងវិញនៅខែមករា។
បែបនេះហើយ ទើបលោក Carlo Ancelotti ចង់ផ្តល់ឱកាសដល់ Isco នៅក្របខណ្ឌ Premier League ខណៈក្លិបអធិរាជស ត្រៀមនឹងស្តាប់រាល់សំណើចរចាលើកីឡាករអេស្ប៉ាញ ២៨ ឆ្នាំរូបនេះ បើទោះជាកិច្ចសន្យារបស់គេត្រូវបន្តដល់ឆ្នាំ២០២២ក្តី។

បើ Isco អាចផ្លាស់ទៅ Everton មែននោះ រូបគេនឹងក្លាយជាកីឡាកររបស់ Real Madrid ទី២ បន្ទាប់ពី James Rodriguez ខណៈបច្ចុប្បន្ន James Rodriguez កំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង នាទឹកដី Goodison Park ៕c

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម