Leo Messi នឹងបាន៣០លានផោន Barcelona បើសិនគេនៅក្លិបនេះដល់អស់កិច្ចសន្យា
អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Leo Messi នឹងទទួលបានទឹកប្រាក់៣០លានផោន បើសិនគេនៅបន្តជាមួយក្លិបដល់អស់កិច្ចសន្យា។
ការបង់ប្រាក់នេះមានន័យថា FC Barcelona បានបន្ថែមប្រាក់លើកទឹកចិត្តចំពោះការរួមរស់ជាមួយក្លិបនៅរដូវក្ដៅក្រោយ ប្រសិន Messi មិនចេញពីក្លិបមែននោះ។
បច្ចុប្បន្នមើលតាមជាក់ស្ដែង Messi ជាមួយ Barcelona នៅតែមានភាពស្រពិចស្រពិល ខណៈកុងត្រារបស់គេបច្ចុប្បន្ន គ្រោងនឹងអស់នៅបំណាច់ខែមិថុនាឆ្នាំក្រោយ។ យោងតាមសារព័ត៌មាន ESPN ឱ្យដឹងថា ពេលដែលកីឡាករសញ្ជាតិអាហ្សង់ទីនបន្ថែមកុងត្រារយៈពេល៤ឆ្នាំកាលពីឆ្នាំ២០១៧ ក្នុងកិច្ចសន្យានោះ បានបញ្ចូលលក្ខខណ្ឌនូវទឹកប្រាក់៦០លានផោន ដែលជាប្រាក់បន្ថែមលើកទឹកចិត្តចំពោះការលេងឱ្យក្លិបយូរអង្វែង។
ត្រង់ចំនុចនេះមានន័យថា ប្រសិនបើកីឡាករវ័យ៣៣ឆ្នាំ អាចបន្តនៅជាមួយក្លិបរហូតអស់កុងត្រា នោះ Barca នឹងផ្ដល់ប្រាក់លើកទឹកចិត្ត៦០លានផោន ស្រប Messi ទទួលបាន៣០លានផោនរួចទៅហើយកាលពីខែកុម្ភៈ ប្រសិនបើ Messi ចេញពី Barcelona នៅខែមករាខាងមុខ គេនឹងមិនទទួលបាន៣០លានផោនដែលនៅសល់ឡើយ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍