ខ្សែប្រយុទ្ធ Sadio Mane ស៊ុត១គ្រាប់ចុងម៉ោង នាំសេណេហ្គាល់ឡើងជុំផ្តាច់ព្រ័ត្រ Africa Cup of Nations 2021
អាហ្វ្រិក៖ បាល់តែ១គ្រាប់ពីខ្សែប្រយុទ្ធ Sadio Mane បាននាំក្រុមជម្រើសជាតិសេណេហ្គាល់ ឈ្នះក្រុមហ្គីណេប៊ីសៅ ឡើងទៅលេងនៅពាន Africa Cup of Nation ឆ្នាំ២០២១។
ការប្រកួតវគ្គទី១មិនមានបាល់ស៊ុតបញ្ចូលទីទេ។ លុះដល់វគ្គទី២នាទី៦៤ ក្រុមម្ចាស់ផ្ទះ ហ្គីណេប៊ីសៅត្រូវសល់គ្នាតែ១០នាក់ ដោយកីឡាករ Bura ត្រូវពិន័យកាតលឿងទី២ ស្មើកាតក្រហម។ នាទី ៨២ទើប Sadio Mane ដែលជាកីឡាករក្លិប Liverpool នោះ បានស៊ុតបញ្ចូលទីបានសម្រេចតែម្តង។ សេណេហ្គាល់ បច្ចុប្បន្នជាក្រុមមានចំណាត់ថ្នាក់ល្អជាងគេនៅទ្វីបអាហ្រ្វិក ហើយក៏ជាក្រុមទី២ ដែលឆ្លងផុតវគ្គជម្រុះ បន្ទាប់ពីក្រុមម្ចាស់ផ្ទះកាមេរូន។
ឆ្លងកាត់៤ប្រកួត សេណេហ្គាល់ឈ្នះទាំងអស់មាន១២ពិន្ទុពេញក្នុងពូល I ខណៈការលេងនៅសល់២ប្រកួតទៀត។
សូមបញ្ជាក់ថា Africa Cup of Nation លើកទី៣៣នេះ ត្រូវគ្រោងធ្វើពីខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២១ តែត្រូវលើកពេលទៅលេងនៅខែមករា ឆ្នាំ២០២២វិញ ព្រោះតែជំងឺកូវីដ១៩៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍