Connect with us

ខ្សែការពារ Javier Mascherano ប្រកាសចូលនិវត្តន៍

អាហ្សង់ទីន៖ អតីតខ្សែការពារ Barcelona និង Liverpool គឺ កីឡាករ Javier Mascherano បានប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់ហើយ។

កីឡាករវ័យ៣៦ឆ្នាំលេងចុងក្រោយជាមួយក្រុម Estudiantes ដែលស្ថិតក្នុងប្រទេសកំណើត អាហ្សង់ទីន។
Javier Mascherano និយាយថា៖ “ខ្ញុំចង់ប្រកាសថា ថ្ងៃនេះខ្ញុំចូលនិវត្តន៍ពីអាជីពបាល់ទាត់ហើយ។ ខ្ញុំចង់អរគុណក្លិប Estudiantes ដែលផ្ដល់ឱកាសឱ្យខ្ញុំបញ្ចប់អាជីពនៅអាហ្សង់ទីន”។

Mascherano ធ្លាប់បង្ហាញខ្លួន១៤៧ប្រកួតឱ្យអាហ្សង់ទីន និងចាប់ផ្ដើមអាជីពដំបូងនៅក្លិប River Plate ក្នុងប្រទេសអាហ្សង់ទីន។ គេធ្លាប់លេងឱ្យ West Ham ពីឆ្នាំ២០០៦ ដល់ ២០០៧ បន្ទាប់មកផ្លាស់ទៅចូលរួមជាមួយ Liverpool ដែលជាកន្លែងគេបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ឆ្នាំ២០០៧ ប៉ុន្តែចាញ់ AC Milan។

ក្រោយមកទៀតគេបន្តទៅលេងឱ្យ Barcelona ពីឆ្នាំ២០១០ដល់២០១៨ ជាទីដែលគេឈ្នះ Champions League ២ដង និង La Liga ៥ដង។ ក្រោយចាកចេញពី Barcelona ទើបគេទៅលេងអោយក្លិបចិន Hebei China Fortune និងបន្តទៅក្លិប Estudiantes កាលពីឆ្នាំ២០១៩៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម