Connect with us

ព្យុះវ៉ាមកូ បង្កការខូចខាតនៅវៀតណាម ក្រោយសម្លាប់មនុស្ស ៦៧នាក់នៅហ្វីលីពីន

វៀតណាម៖ ព្យុះទី២១ វ៉ាមកូ បានបក់បោកទៅលើប្រទេសវៀតណាម កាលពីថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ បណ្ដាលឱ្យខូចខាតផ្ទះសម្បែងរបស់ប្រជាជនវៀតណាម និងបង្កឱ្យមានអ្នករបួសយ៉ាងតិច ០៥នាក់ បន្ទាប់ពីព្យុះនេះ បានសម្លាប់ប្រជាជននៅប្រទេសហ្វីលីពីន ចំនួន ៦៧នាក់។

ព្យុះទី២១ ប្រចាំឆ្នាំនេះ បានបង្កឱ្យមានការរអិលបាក់ដីផងដែរ ជាមួយនឹងល្បឿន ៩០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបានធ្វើឱ្យប៉ើងដំបូងផ្ទះ និងសាលារៀនមួយចំនួន នៅប្រទេសវៀតណាម។

វ៉ាមកូ ជាព្យុះចុងក្រោយគិតមកទល់ពេលនេះ ដែលបានបក់បោកលើប្រទេសវៀតណាម។ ក្នុងរយៈពេល ៦សប្ដាហ៍កន្លងមកនេះ ព្យុះជាច្រើន បានធ្វើឱ្យកើតមានជំនន់ទឹកភ្លៀង និងការរអិលបាក់ដី ដែលបានសម្លាប់ប្រជាជនវៀតណាម យ៉ាងតិច ១៥៩នាក់ ហើយ ៧០នាក់ទៀត កំពុងបាត់ខ្លួន៕

ប្រភព៖ Reuters

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម