Connect with us

Real Madrid មានទំនុកចិត្តថា ខ្លួនអាចនាំយកខ្សែប្រយុទ្ធ Kylian Mbappe នៅរដូវក្តៅឆ្នាំក្រោយ

អេស្ប៉ាញ៖ Real Madrid ត្រៀមបង្កើនកិច្ចប្រឹងប្រែងក្នុងការតាមប្រមាញ់ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្លិបបារាំង PSG។

Real Madrid ចាប់អារម្មណ៍ Mbappe យូរមកហើយ ប៉ុន្តែមកដល់ពេលនេះហាក់នៅរង់ចាំមើលស្ថានការណ៍ ខណៈកីឡាករវ័យ២១ឆ្នាំរូបនេះ កំពុងថ្លឹងថ្លែងជម្រើសរបស់ខ្លួន ជុំវិញការបន្តកិច្ចសន្យាថ្មីជាមួយក្លិប PSG ។

PSG នឹងស្ថិតក្រោមសម្ពាធ ប្រសិនបើលក់ Mbappe នៅរដូវក្តៅឆ្នាំ២០២១ ស្របពេលរូបគេនៅសល់កិច្ចសន្យាលេងត្រឹមមួយឆ្នាំ ដើម្បីចៀសវាងការបាត់បង់ដោយឥតតម្លៃខ្លួន ប្រសិនបើ Mbappe សម្រេចចិត្តមិនបន្តកិច្ចសន្យា។

តាមព័ត៌មានថា Madrid បានប៉ាន់ប្រមាណថា តម្លៃសម្រាប់ Mbappe អាចនឹងមានតម្លៃប្រហែល ១៦១លានផោន។
ដោយឡែក ជំហររបស់ Mbappe បានប្រែប្រួលខ្លះដោយសារតែផលប៉ះពាល់ហិរញ្ញវត្ថុបណ្តាលមកពីវិបត្តិវីរុសកូរ៉ូណា៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម