លោក សួស យ៉ារ៉ា សមាជិកសភាប៉ះពាល់ព្រឹត្តិការណ៍០៣វិច្ឆិកា ជាសះស្បើយ COVID-19
លោក សួស យ៉ារ៉ា សមាជិកសភាដែលបានស្ថិតនៅក្នុងព្រឹត្តិការណ៍ ០៣វិច្ឆិកា បានជាសះស្បើយពី COVID-19 ហើយក៏មានស្ត្រីជនជាតិខ្មែរ ១ នាក់ទៀតព្យាបាលជាដូចគ្នា មានអាសយដ្ឋានស្នាក់នៅស្រុកចិត្តបុរី ខេត្តក្រចេះ។
តែក្នុងថ្ងៃនេះក៏មានអ្នកឆ្លងថ្មី ១ ករណីថែមទៀតដែរ ដែលជាបុរសជនជាតិខ្មែរ-អាមេរិកកាំងអាយុ ៥៦ ឆ្នាំស្នាក់នៅបុរីមួយកន្លែងក្នុងរាជធានីភ្នំពេញ និងបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិនតៃវ៉ាន ហើយមកដល់កម្ពុជាកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។ ក្រោយលទ្ធផលតេស្តចេញដោយវិទ្យាស្ថានជាតិប៉ាស្ទ័រកម្ពុជា បុរសរូបនោះ ត្រូវដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សរុបតួលេខអ្នកឆ្លងជំងឺ COVID-19 នៅកម្ពុជាមាន ៣០៣ នាក់ (ស្ត្រី៦១ នាក់ និងបុរស ២៤២ នាក់) ក្នុងនោះព្យាបាលសះស្បើយមានចំនួន ២៨៩ នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ១២ នាក់ សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជាបុរស ១១ និងស្ត្រី ១ នាក់៕
ប្រភព៖ Hello Krupet
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍