Connect with us

ខ្សែប្រយុទ្ធ Luis Suarez រកឃើញ មានផ្ទុកជម្ងឺកូវីដ-១៩

ខ្សែប្រយុទ្ធ Luis Suarez ត្រូវបានធ្វើតេស្តវិជ្ជមានជម្ងឺកូវីដ-១៩ អំឡុងពេលរូបគេកំពុងលេងអោយក្រុមជម្រើសជាតិអ៊ុយរុយហ្គាយ។
ក្រៅសមាជិក Atletico Madrid រូបនេះហើយ មិត្តរួមក្រុមជម្រើសជាតិរបស់គេគឺអ្នកចាំទី Rodrigo Munoz ក៏ធ្វើតេស្តវិជ្ជមានជម្ងឺនេះដែរ។
ពួកគេទាំងពីរ នឹងមិនអាចបង្ហាញខ្លួនអោយជម្រើសជាតិអ៊ុយរុយហ្គាយ លេងទល់នឹងក្រុមប្រេស៊ីលក្នុងវគ្គជម្រុះ World Cup តំបន់អាមេរិកខាងត្បូង បានឡើយ។

អ៊ុយរុយហ្គាយ កំពុងអវត្តមានកីឡាករសំខាន់ច្រើនស្រាប់ទៅហើយដូចជា អ្នកចាំទី Martin Silva , ខ្សែការពារ Sebastian Coates និង Matias Vina ខ្សែបម្រើ Valverde និងខ្សែប្រយុទ្ធ Maxi Gomez ហើយបូករួមទាំងអវត្តមានរបស់ Luis Suarez និង Rodrigo Munoz កាន់តែធ្វើអោយក្រុមមានភាពពិបាកថែមទៀត។

ជាមួយគ្នានេះ Luis Suarez ក៏មិនអាចចូលលេងអោយក្រុម Atletico Madrid ប្រកួតទល់ក្រុម FC Barcelona នៅចុងសប្ដាហ៍នេះផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម