រកឃើញដើមឈើថ្មី២ប្រភេទដែលអ្នកវិទ្យាសាស្ត្របានដាក់ឈ្មោះតាមសូរសៀង Cambodia
មណ្ឌលគិរី៖ ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសជប៉ុន សហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើកម្ពុជា បានរកឃើញ និងបានដាក់ឈ្មោះប្រភេទដើមឈើថ្មីទាំងពីរប្រភេទ ដែលរកឃើញនៅក្នុងតំបន់ការពារធម្មជាតិដែកជម្រកសត្វព្រៃកែវសីមា ដោយមួយប្រភេទបានដាក់ឈ្មោះវិទ្យាសាស្ត្រថា “ម៉ាឈីលូស កាំបូឌីយ៉ាណា (Machilus cambodiana)” ដោយឈ្មោះខាងចុងយកតាមឈ្មោះប្រទេសកម្ពុជា (Cambodia) និងមួយប្រភេទទៀត បានដាក់ឈ្មោះវិទ្យាសាស្ត្រថា “ម៉ាឈីលូស សីមេនស៊ីស (Machilus seimensis)” ដោយឈ្មោះខាងចុងយកតាមឈ្មោះដែនជម្រកសត្វព្រៃកែវសីមា។
ទោះបីជាអង្គការ IUCN មិនទាន់បានដាក់បញ្ចូលរុក្ខជាតិថ្មីទាំងពីរប្រភេទនេះចូលទៅក្នុងបញ្ជីក្រហមរបស់ខ្លួនក្តី ក៏ក្រុមអ្នកស្រាវជ្រាវ ជឿថា ដើមឈើរកឃើញថ្មីទាំងពីរប្រភេទនេះ កំពុងរងការគំរាមកំហែងជិតផុតពូជ ដោយសារប្រភេទរុក្ខជាតិទាំងពីរប្រភេទនេះ មានចំនួនតិចតួចនៅក្នុងព្រៃស្រោង ហើយក្រុមអ្នកស្រាវជ្រាវបានរកឃើញដើមឈើប្រភេទនេះ តែពីរបីដើមប៉ុណ្ណោះ ក្នុងកំឡុងពេលធ្វើការសិក្សាស្រាវជ្រាវរបស់ខ្លួន។
ក្រុមអ្នកស្រាវជ្រាវក៏បានពិពណ៌នាផងដែរអំពីប្រភេទរុក្ខជាតិថ្មីៗនៅឧទ្យានជាតិបូកគោ ខេត្តកំពត និងដែនជម្រកសត្វព្រៃភ្នំដងរែកភាគកណ្តាល។ សំណាកនៃប្រភេទរុក្ខជាតិថ្មីៗទាំងអស់ បានរក្សាទុកនៅឯបន្ទប់រក្សាសំណាកជីវចម្រុះរបស់រដ្ឋបាលព្រៃឈើ។
ដែនជម្រកសត្វព្រៃកែវសីមា ត្រូវបានគេស្គាល់ថាជាទីជម្រកសម្រាប់រុក្ខជាតិតូចៗនិងដើមឈើសរុបជាង ២៦០ប្រភេទ ក្នុងនោះមាន ២០ប្រភេទកំពុងឈានទៅរកការផុតពូជជាសកល និង ៥៣ប្រភេទទៀត ត្រូវបានរដ្ឋបាលព្រៃឈើចាត់ចំណាត់ថ្នាក់ជាប្រភេទឈើប្រណីត ឬប្រភេទឈើលេខ១ លេខ២ ឬលេខ៣៕
ប្រភព៖ WCS Cambodia
ដោយ៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍