Connect with us

Tottenham Hotspur គ្រោងនាំយកខ្សែបម្រើ Christian Eriksen ត្រឡប់មកវិញ

អង់គ្លេស៖ Tottenham Hotspur គ្រោងនឹងនាំយកអតីតកីឡាកររបស់ខ្លួនគឺខ្សែបម្រើ Christian Eriksen ពីក្លិប Inter Milan ត្រឡប់មកវិញ។

កីឡាករដាណឺម៉ាក មិនទទួលបានឱកាសច្រើននៅក្របខណ្ឌ Serie A នោះទេ ដោយបង្ហាញខ្លួនត្រឹមតែ ១៥ដងប៉ុណ្ណោះ ក្នុងចំណោមការប្រកួតរបស់ Inter Milan ចំនួន៣២លើក។

មិនតែប៉ុណ្ណោះ Christian Eriksen ក៏បានបង្ហាញពីបំណងរបស់គេរួចហើយ ចំពោះលទ្ធភាពក្នុងការចាកចេញពីទឹកដីអ៊ីតាលីនៅខែមករាខាងមុខ ស្របពេល Spur អាចនឹងឆ្លៀតឱកាសនេះ នាំយកអតីតកីឡាករខ្លួនមកពង្រឹងតំបន់បម្រើបន្ថែមទៀត ក្នុងគោលបំណងស្វែងរកកៅអីនៅ Champions League រដូវកាលក្រោយ។

ប៉ុន្តែ Tottenham Hotspur មិនមែនជាក្រុមតែមួយដែលចង់បាន Christian Eriksen ឡើយ។ PSG កំពុងមានបំណងផ្តល់ជូនកីឡាករ Leandro Paredes របស់ពួកគេ ទៅឱ្យ Inter Milan ដើម្បីជាថ្នូរដោះដូរជាមួយ Eriksen ផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម