Man UTD នៅតែមានជំនឿចិត្តលើ លោក Ole Gunnar Solskjaer ទោះក្លិបមានលទ្ធផលមិនសូវល្អក៏ដោយ
អង់គ្លេស៖ លោក Ed Woodward នាយកប្រតិបត្តិក្លិប Man UTD បានអះអាងថា ក្លិបនៅតែមានជំនឿចិត្តលើអ្នកចាត់ការបច្ចុប្បន្នលោក Ole Gunnar Solskjaer ទោះក្លិបមានលទ្ធផលមិនសូវល្អក្តី។
Man UTD ចាប់ផ្តើមរដូវកាលថ្មីមិនសូវល្អឡើយ ដោយបានធ្លាក់ទៅដល់ចំណាត់ថ្នាក់លេខ១៤ នៅក្របខណ្ឌ Premier League ដោយមានត្រឹម ១០ពិន្ទុក្នុង៧ប្រកួត ខណៈនៅ UEFA Champions League វិញពួកគេកំពុងតែឈរកំពូលតារាង ដោយមាន ៦ពិន្ទុ ក្នុងចំណោម ៣ប្រកួត។
ក្នុងសេចក្តីថ្លែងការណ៍មួយ លោក Ed Woodward បានលើកឡើងថា “អំឡុងពេលដែលមានកិច្ចខិតខំប្រឹងប្រែងដើម្បីឱ្យមានទម្រង់លេងល្អ ក្លិបនៅតែទុកចិត្តទាំងស្រុងទៅលើការដឹកនាំរបស់លោក Ole Gunnar Solskjaer”។
ទោះបែបនេះក្តី កាលពីពេលកន្លងទៅ មានការផ្សព្វផ្សាយថា អតីតអ្នកចាត់ការ Tottenham Hotspur លោក Mauricio Pochettino កំពុងតែស្ថិតក្រោមក្រសែភ្នែកថ្នាក់ដឹកនាំ Man UTD សម្រាប់ជំនួសតំណែងលោក Solskjaer ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍