Connect with us

Jordan Henderson និង Raheem Sterling នឹងអវត្តមានការប្រកួតរបស់ជម្រើសជាតិអង់គ្លេសដោយសាររបួស

អង់គ្លេស៖ ខ្សែបម្រើ Jordan Henderson និងខ្សែប្រយុទ្ធ Raheem Sterling នឹងមិនបានលេងឱ្យក្រុមជម្រើសជាតិអង់គ្លេសក្នុងពាន Nations Legue ទល់នឹងក្រុមភ្ញៀវអ៊ីស្លង់ទេ ព្រោះតែរបួស។

Jordan Henderson កីឡាកររបស់ Liverpool ត្រូវបានប្ដូរចេញនៅវគ្គទីមួយក្នុងជំនួបអង់គ្លេសចាញ់បែលហ្ស៊ិក ២-០ កាលពីថ្ងៃអាទិត្យ ដោយសាររបួសជើង។
សម្រាប់ Raheem Sterling កីឡាកររបស់ Man City វិញ មិនបានចូលលេងដោយសារតែមានបញ្ហាកំភួនជើង។

កីឡាករទាំងពីរ នឹងត្រូវត្រឡប់ទៅកាន់ក្លិបរបស់ខ្លួន ដើម្បីពិនិត្យបន្ថែម មុនពេល Premier League ត្រឡប់មកវិញនៅសប្ដាហ៍នេះ។

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិអង់គ្លេសបានធ្លាក់ពីពាន Nations League ហើយ បន្ទាប់ពីចាញ់បែលហ្ស៊ិកដោយលទ្ធផល ២-០ កាលពីចុងសប្តាហ៍កន្លងទៅ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម