អាហ្សង់ទីនរំពឹងឈ្នះប៉េរូក្នុងជុំទី៤ វគ្គជម្រុះ World Cup 2022 តំបន់អាមេរិកខាងត្បូង
ប៉េរូ៖ ក្រុមបាល់ទាត់ជម្រើសជាតិបអាហ្សង់ទីនបានបើកការហ្វឹកហាត់កាលពីថ្ងៃចន្ទ ខណៈពួកគេត្រូវត្រៀមប៉ះក្រុមម្ចាស់ផ្ទះប៉េរូ នៅក្នុងជុំទី៤ វគ្គជម្រុះ World Cup 2022 តំបន់អាមេរិកខាងត្បូង។
ការប្រកួតនេះ ក្រុមពពកសបានដាក់ក្តីសង្ឃឹមថា ពួកគេនឹងអាចទទួលបានជ័យជម្នះឡើងវិញ បន្ទាប់ពីបានត្រឹមស្មើក្រុមប៉ារ៉ាហ្គាយទាំងមិនអស់ចិត្ត ១-១ កាលពីសប្តាហ៍មុន។
ដោយឡែក ការប្រកួតដែលនឹងធ្វើឡើងនាទីក្រុង Lima នាព្រឹកថ្ងៃពុធស្អែក។ កងសន្តិសុខរបស់ប៉េរូបានផ្តល់ការបញ្ជាក់នូវការធានាសុវត្ថិភាពទៅកាន់ស្ថាប័ន FIFA រួចហើយ បើទោះជាពួកគេកំពុងមានវិបត្តិនយោបាយក្តី។
ក្រុមកីឡាករអាហ្សង់ទីន គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុង Lima នារសៀលនេះ ដោយអាជ្ញាធរបានរៀបចំប្រតិបត្តិការសន្តិសុខនៅជុំវិញសណ្ឋាគារដែលពួកគេនឹងស្នាក់នៅ។
អាហ្សង់ទីន និង ប្រេស៊ីល គឺជាក្រុមកំពុងនាំមុខគេ ក្នុងការប្រកួតវគ្គជម្រុះ World Cup 2022 តំបន់អាមេរិកខាងត្បូង ដោយឆ្លងកាត់៣ប្រកួតកន្លងមក ប្រេស៊ីល មាន៩ពិន្ទុពេញ ឈរកំពូលតារាង ហើយអាហ្សង់ទីននៅលេខ២មាន៧ពិន្ទុ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍