Connect with us

ខ្សែការពារ Alex Telles បានតេស្ដវិជ្ជមាន COVID19 ជាលើកទីពីរ

ប្រេស៊ីល៖ យោងតាមសេចក្ដីរាយការណ៍ពីប្រទេសប្រេស៊ីលបានឱ្យដឹងថា ខែ្សការពារចំណូលថ្មីរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Alex Telles បានតេស្ដវិជ្ជមានវីរុស Covid-19 ជាលើកទី២ ហើយរូបគេអាចនឹងខកខានការប្រកួតឱ្យប្រេស៊ីល ទល់នឹងក្រុមអ៊ុយរុយហ្គាយ នៅយប់ថៃ្ងអង្គារនេះ។

យ៉ាងណាមិញក្រុមវេជ្ជបណ្ឌិត របស់ Manchester United កំពុងតាមដានស្ថានភាព Telles ពីប្រទេសប្រេស៊ីលដើម្បីធ្វើការវាយតម្លៃ នៅពេលដែលរូបគេត្រលប់មកកាន់អង់គ្លេសវិញ។
ទន្ទឹមនិងនោះបើយោងតាមគេហទំព័រផ្លូវការរបស់ក្លិបបានឱ្យដឹង និងមានសង្ឃឹមថា Telles អាចនឹងបង្ហាញខ្លួននាចុងសប្ដាហ៍នេះបាន នៅពេលដែលបិសាចក្រហមត្រូវប៉ះ West Brom ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម