អ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះកម្ពុជា មានការធ្លាក់ចុះ ៧៨%
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់រដ្ឋលេខាធិការអាកាសចរស៊ីវិល បានឱ្យដឹងថា ព្រលានយន្តហោះនៅប្រទេសកម្ពុជា បានស្វាគមន៍អ្នកដំណើរចំនួន ២.០៩៩.៨១២ នាក់ ក្នុងរយៈពេល ១០ខែឆ្នាំ២០២០ ធ្វើឱ្យចំនួនអ្នកដំណើរមានការធ្លាក់ចុះ ៧៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។
របាយការណ៍ខាងលើបន្តថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានទទួលអ្នកដំណើរចំនួន ១.២៧១.២៤៥ នាក់ ធ្លាក់ចុះ ៧៤% ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ទទួលអ្នកដំណើរ ៦១៨.៤៥៩ នាក់ ធ្លាក់ចុះ ៨១% និងព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ទទួលអ្នកដំណើរ ២១០.១០៨ នាក់ ធ្លាក់ចុះ ៨៦%។
សម្រាប់ខែតុលា ឆ្នាំ២០២០ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទទួលអ្នកដំណើរ ៣៧.៩០៨នាក់ ធ្លាក់ចុះ ៩២% ធៀបនឹងឆ្នាំមុន ខណៈការដឹកទំនិញ ក៏មានការថយចុះ ២៣% ផងដែរ។
ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប បានទទួលអ្នកដំណើរត្រឹមតែ ២០១នាក់ ប៉ុណ្ណោះកាលពីខែតុលាកន្លងទៅ ស្របពេលដែលព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ទទួលអ្នកដំណើរ ៦.៥២៧នាក់។
សូមជម្រាបថា ប្រទេសកម្ពុជា កំពុងជួបនូវវិបត្តិកូវីដ១៩ ដែលបានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចសាកលលោកទាំងមូល៕
ប្រភព៖ AKP
ដោយ៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍