Connect with us

ភាពយន្តខ្នាតខ្លី MyTV “ស្នេហ៍ឆ្លងវេលា” នឹងចាក់ផ្សាយលើកដំបូងនៅរាត្រីនេះ

“ស្នេហ៍ឆ្លងវេលា” ដែលជាស្នាដៃថ្មី ខ្លី ប៉ុន្តែខ្លឹម មិនថាសាច់រឿង ទីតាំង ពេលវេលា ក្រុមការងារ និងតួសម្តែង គឺសុទ្ធតែត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុក្ខដាក់ ធ្វើយ៉ាងណា អាចផលិតបាននូវភាពយន្តដ៏ល្អមួយជូនទស្សនិកជនទស្សនាកម្សាន្ត។

អ្វីដែលមិននឹកស្មាន ដោយត្រឹមរយៈពេលខ្លី នៃការបង្ហោះរូបភាព និង Trailer នៃរឿងមួយនេះ គឺទទួលបានការគាំទ្រ និងចែករំលែកជាច្រើន ថែមទាំងមានការសំណូមពរឱ្យចាក់ផ្សាយឆាប់ៗថែមទៀតផង ដូច្នេះដើម្បីបំពេញនូវបំណងប្រិយមិត្ត ខ្សែភាពយន្តខ្នាតខ្លីបែបយុវវ័យមួយនេះ នឹងធ្វើការចាក់ផ្សាយដំបូងនៅថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ម៉ោង ៨យប់នេះ លើកញ្ចក់ទូរទស្សន៍ CTN និងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ MyTV នៅថ្ងៃព្រហស្បតិ៍ ទី១៩ ម៉ោង ៩:៣០នាទីព្រឹក។ លើសពីនេះក៏មានការ Live តាមរយៈបណ្តាញសង្គមផងដែរ ដូច្នេះកុំភ្លេចណា ដាក់ម៉ោងរោទ៍ទស្សនាភាពយន្តខ្នាតខ្លី MyTV “ស្នេហ៍ឆ្លងវេលា” ជាមួយគ្នា៕

អត្ថបទ៖ លីន រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម