Connect with us

ប្រទេសសមាជិកអាស៊ាន បានដាក់ចេញនូវផែនការសំខាន់ៗបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងតំបន់

ហាណូយ ៖ បណ្តាប្រទេសសមាជិកអាស៊ាន បានឯកភាពសម្រេចលើឯកសារផែនការសំខាន់ៗ មួយចំនួន ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ពាក់ព័ន្ធនឹងបញ្ហាការទប់ស្កាត់ និង បង្រ្កាបបទល្មើសគ្រឿងញៀន នៅក្នុងតំបន់ទាំងមូល ។
ការសម្រេចនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីបញ្ហាគ្រឿងញៀន លើកទី៦ ដែលរៀបចំឡើងដោយគណៈកម្មាធិការអចិន្រ្តៃយ៍ត្រួតពិនិត្យគ្រឿងញៀន នៃក្រសួងសន្តិសុខសាធារណៈ វៀតណាម ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូថ្នាក់រដ្ឋមន្រ្តី នៃក្រសួង-ស្ថាប័នប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រទេសសមាជិកអាស៊ាន នាទីក្រុងហាណូយ ។


តាមរយៈកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី នោះ តំណាងប្រទេសអាស៊ានទាំង១០ បានពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីថ្លែងការណ៍រួម ព្រមទាំងពិនិត្យ សម្រេចលើឯកសារសំខាន់ៗមួយចំនួន ដូចជា ៖

  1. ការពិនិត្យលើការត្រួតពិនិត្យផ្ទៃក្នុងលើកទី១ នូវការអនុវត្តផែនការ ការងារអាស៊ាន ស្តីពីសន្តិសុខសហគមន៍ប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ (២០១៦ – ២០២៥)
  2. ធ្វើបច្ចុប្បន្នភាព លើការបង្កើតឯកសារណែនាំបច្ចេកទេស ស្តីពីការចូលរួមថវិការបស់ប្រទេសចិន ក្នុងយន្តការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាមួយអាស៊ាន (ACCORD)
  3. ពិនិត្យ និងអនុម័ត លើលក្ខខណ្ឌណែនាំក្នុងការបញ្ចូលភាគីខាងក្រៅ ចូលក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី
  4. ធ្វើបច្ចុប្បន្នភាព នៃការពិនិត្យទៅលើឯកសារលក្ខខណ្ឌការងារនៃក្រុមការងារអុវត្តច្បាប់ របស់យន្តការ អាសូត (ASOD)
  5. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមអាស៊ាន ដែលត្រូវយកទៅថ្លែងក្នុងកិច្ចប្រជុំគណៈកម្មការ ស្តីពីថ្នាំញឿនណាកូទិក និងគ្រឿងញៀនផ្សេងទៀតរបស់អង្គការសហប្រជាជាតិ (CND) លើកទី៦២ ឆ្នាំ២០១៩ខាងមុខ
  6. ពិភាក្សា និងអនុម័ត លើលេចក្តីថ្លែងការណ៍រួមអាស៊ាន ប្រឆាំងទៅនឹងការធ្វើឱ្យស្របច្បាប់នូវគ្រឿងញៀនដែលត្រូវធ្វើការត្រួតពិនិត្យ ដែលនឹងត្រូវយកទៅថ្លែងក្នុងផ្នែកមួយ នៃកិច្ចប្រជុំអន្តរជាតិ CND លើកទី៦២ ក្នុងខែមីនា ឆ្នាំ២០១៩ ខាងមុខ ដែលក្នុងនោះឈរលើគោលជំហរសំខាន់ចំនួន ៦ និងការពិនិត្យ ពិភាក្សាលើកិច្ចការផ្សេងៗមួយចំនួនទៀត រួមនិងការទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី៧ ស្តីពីបញ្ហាគ្រឿងញៀន នៅប្រទេសកម្ពុជា ។

គួរបញ្ជាក់ថា សម្រាប់កម្ពុជា ឯកឧត្តម កៅ ខុនដារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំគណប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ានស្តីពីបញ្ហាគ្រឿងញៀនលើកទី៦នេះ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម