Connect with us

ថៃ ត្រៀមជិត២០០លានដុល្លារ ទិញវ៉ាក់សាំងការពារកូវីដ១៩ពីអង់គ្លេស

បាងកក៖ ប្រទេសថៃ នឹងទិញវ៉ាក់សាំងការពារការឆ្លងវីរុសកូវីដ១៩ ពីចក្រភពអង់គ្លេស ក្នុងទឹកប្រាក់ ០៦ ពាន់លានបាត ដែលស្មើនឹងជិត ២០០លានដុល្លារអាមេរិក។

ក្រសួងសុខាភិបាលថៃ បានទទួលការឯកភាពពីគណៈរដ្ឋមន្ត្រីថៃ នៅក្នុងការបញ្ជាទិញវ៉ាក់សាំងការពារកូវីដ១៩ ចំនួន ២៦លានដូស ពីក្រុមហ៊ុន AstraZeneca ។ លោក អានូឆា បូរ៉ាពិឆ័យស្រី អ្នកនាំបាក្យរដ្ឋាភិបាលថៃ បានឱ្យដឹងថា ថវិកាសម្រាប់ទិញវ៉ាក់សាំងនេះ គឺជាកញ្ចប់ថវិកាដែលរដ្ឋាភិបាលបានអនុម័តនាពេលកន្លងទៅ។

ក្រុមហ៊ុន AstraZenaca បានទទួលជោគជ័យនៅក្នុងការធ្វើតេស្តវ៉ាក់សាំងរបស់ខ្លួន ដែលបានបង្ហាញពីប្រសិទ្ធភាពខ្ពស់។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់ រវាងរដ្ឋាភិបាលថៃ និងក្រុមហ៊ុន AstraZeneca បានប្រព្រឹត្តទៅរួចរាល់ ចាប់តាំងពីវ៉ាក់សាំងស្ថិតនៅក្នុងដំណាក់កាលនៃការធ្វើតេស្តមកម្ល៉េះ។ លោក អានូទីន ចាន់វីរៈគុល រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ បានថ្លែងថា វ៉ាក់សាំងការពារកូវីដ១៩ របស់ក្រុមហ៊ុននេះ មានតម្លៃត្រឹមតែ ០៥ដុល្លារប៉ុណ្ណោះក្នុងមួយដូស បើរង់ចាំដល់ការធ្វើតេស្តចប់១០០% តម្លៃអាចនឹងកើនឡើងដល់ ២០ដុល្លារក្នុងមួយដូសឯណោះ៕

ប្រភព៖ Bangkok Post

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម