Connect with us

ព័រទុយហ្គាល់វាយបកយកឈ្នះ ក្រូអាតនៅចុងម៉ោង សម្រាប់ប្រកួតចុងក្រោយនៅ UEFA Nations League

ក្រូអាត៖ ខ្សែការពារ Ruben Dias របស់ Man City រកបាន២គ្រាប់ម្នាក់ឯង ជួយឱ្យក្រុមព័រទុយហ្គាល់ យកឈ្នះក្រុមក្រូអាត ៣-២ ក្នុងពានរង្វាន់ UEFA Nations League។

ក្នុងការប្រកួតនេះ Cristiano Ronaldo ត្រូវប្រឈមមុខជាមួយ Luka Modric អតីតមិត្តរួមក្រុមនៅ Real Madrid។ ក្រុមម្ចាស់ផ្ទះក្រូអាត បានរកគ្រាប់បាល់បើកឆាកនាំមុខដោយ ខ្សែបម្រើ Mateo Kovicic នៅនាទី២៩ ប៉ុន្ដែត្រូវបានក្រុមភ្ញៀវតាមស្មើវិញ ដោយ Ruben Dias នៅនាទី៥២ ក្រោយខ្សែបម្រើ Marko Rog ទទួលបានកាតលឿងទី២ ស្មើកាតក្រហមនៅនាទី៥១។ Joao Felix បានផ្តល់ការនាំមុខឱ្យព័រទុយហ្គាល់នៅនាទី៦០ តែនាទី៦៥ Mateo Kovacic ក៏តាមស្មើឱ្យក្រូអាតទៀត។ នៅចុងម៉ោង Ruben Dias បានរកគ្រាប់បាល់ ដែលនាំព័រទុយហ្គាល់ឈ្នះ តែម្ដង។

ទោះយ៉ាងណា ព័រទុយហ្គាល់បានបញ្ចប់ក្តីសង្ឃឹមឡើងទៅជុំបន្ត នៃពានរង្វាន់ UEFA Nations League ទៅហើយ ក្រោយពីចាញ់ក្រុមបារាំងកាលពីពេលកន្លងទៅ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម