ខ្សែបម្រើ Ferran Torres រកបាន Hat-Trick ជាលើកដំបូងក្នុងអាជីព ខណៈអេស្ប៉ាញទទួលជ័យជម្នះយ៉ាងធំធេងលើអាល្លឺម៉ង់
អេស្ប៉ាញ៖ ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញបានទទួលជ័យជម្នះយ៉ាងធំមួយ គឺបានឈ្នះក្រុមជម្រើសជាតិអាល្លឺម៉ង់ ដោយលទ្ធផលដល់ទៅ ៦-០ ក្នុងពានរង្វាន់ UEFA Nations League។
ចាប់តាំងពីកែបាល់ភ្លាមក្រុមអេស្ប៉ាញដែលជាម្ចាស់ផ្ទះ បានវាយសម្រុកយ៉ាងខ្លាំងដោយមានឱកាសគ្រប់គ្រងបាល់ដល់ទៅ៧០ភាគរយ និងការស៊ុតដល់ទៅ២៣ដង រីឯក្រុមអាល្លឺម៉ង់ មានការស៊ុតបាល់តិចតួចមែនទែនគឺតែ២ដងប៉ុណ្ណោះ។ លេងបាន១៧នាទី Alvaro Morata បានរកគ្រាប់បើកឆាកឱ្យអេស្ប៉ាញ មុនពេល Ferran Torres រកគ្រាប់ទី២នៅនាទី២២។ នាទី៣៨ Rodri ក៏រកគ្រាប់ទី៣ឱ្យក្រុមលោក Luis Enrique មុនចប់វគ្គទី១។
នៅវគ្គទី២ Ferran Torres ដដែលក៏រក២គ្រាប់ផ្ទួនគ្នាទៀត នៅនាទី ៥៥ និង ៧១។ កីឡាកររបស់ Man City រូបនេះទើបតែរកបាន Hat-Trick ជាលើកដំបូងក្នុងអាជីពរបស់ខ្លួន។ នៅជិតចប់ការប្រកួតទៅហើយ Mikel Oyarzabal បានរកគ្រាប់ទី៦ឱ្យអេស្ប៉ាញបានសម្រេច។
នេះជាការបរាជ័យដ៏ធ្ងនធ្ងរជាលើកដំបូងរបស់អាល្លឺម៉ង់តាំងពីឆ្នាំ១៩៥៤ ដែលកាលណោះពួកគេចាញ់ហុងគ្រី ៨-៣ ក្នុងពានរង្វាន FIFA World Cup។
ដូច្នេះ អេស្ប៉ាញ ជាក្រុមទី២ បន្ទាប់ពីបារាំងដែលនឹងត្រូវឡើងទៅវគ្គ៤ក្រុមចុងក្រោយ នៃពានរង្វាន់ UEFA Nations League៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍