Connect with us

ហាងកាហ្វេលូណា បើកដំណើរការសាខាថ្មីក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល

ភ្នំពេញ៖ បន្ទាប់ពីទទួលបានការគាំទ្រច្រើនពីសំណាក់អតិថជន ដែលនិយមជាមួយរសជាតិដ៏ឈ្ញុយឆ្ញាញ់របស់កាហ្វេ និងអាហារនៅលូណាមក ហាងកាហ្វេលូណា បានចាប់ផ្តើមបង្តើតសាខាថ្មីៗជាច្រើន ដើម្បីផ្តល់ភាពងាយស្រួលទៅកាន់អតិថជនរបស់ខ្លួន ក្នុងការមកទទួលទាននៅហាងផ្ទាល់ ក៏ដូចជាធ្វើការខ្ចប់ជាដើម។

ឥឡូវនេះហាងកាហ្វេលូណា បានបើកដំណើរការសាខាថ្មីមួយទៀតរបស់ខ្លួន សម្រាប់ប្រិយមិត្តរបស់លូណា ដែលធ្វើដំណើរតាមផ្លូវជាតិលេខ ៤ ដែលទីតាំងធំទូលាយ មានផាសុខភាព និងជាពិសេសមានអ៊ីនធឺណិតល្បឿនលឿនបំផុតក្នុងតំបន់ផងដែរ។ ហាងកាហ្វេលូណា សាខាអង្គស្នួល មានទីតាំងស្ថិតនៅក្នុងសេនត្រលផាកអង្គស្នួល ផ្លូវជាតិលេខ៤ ភូមិពើក ឃុំស្រះសង្គម ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលមានចម្ងាយប្រមាណ ៤ គីឡូម៉ែត្របើជិះពីផ្សារបែកចាន ហើយបើជិះពីផ្សារថ្នល់ទទឹងវិញប្រហែល ៥ គីឡូម៉ែត្រ។

ហាងកាហ្វេលូណា សាខាអង្គស្នួល នឹងចាប់ផ្តើមដំណើរការចាប់ពីថ្ងៃនេះតទៅ ដែលប្រិយមិត្តអាចរីករាយជាមួុយភេសជ្ជ: និងអាហារដ៏សម្បូរបែបដែលមានរសជាតិ និងសេវាកម្មដូចគ្នាជាមួយហាងកាហ្វេលូណានៅរាជធានីភ្នំពេញផងដែរ។ ប្រិយមិត្តក៏អាចទំនាក់ទំនងហាងកាហ្វេលូណា សាខាអង្គស្នួល ដើម្បីធ្វើការកុម៉្មង់បានតាមរយ:លេខទូរស័ព្ទ ០៩៥ ២២២ ២៧៣ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com