វ័យ ៣៩ ឆ្នាំហើយក៏ដោយ តែ Sunny ហាក់មិនអើពើរឿងមានអ្នកថែបេះដូងស្របពេលដែលតារាដទៃមានគូបណ្តើរស្ទើរគ្រប់គ្នា
ប្រទេសថៃ៖ Sunny គឺជាតារាសម្តែងល្បីប្រចាំប្រទេសថៃ ដែលមានអ្នកគាំទ្រជាច្រើន បានពេញចិត្តនឹងសមត្ថភាពរបស់លោកបូករួមជាមួយនឹងរូបរាងដ៏ស្រស់សង្ហា កម្ពស់ខ្ពស់ស្រឡះផងនោះ Sunny មានឱកាសក្តោបបានតំណែងតួឯកជារឿយៗ និងបានចាប់ដៃគូជាមួយតារាសម្តែងស្រីល្បីៗទៀតផង។
តារាប្រុសរូបនេះធ្លាប់ទទួលបានការចាប់អារម្មណ៍ខ្លាំងនៅពេលដែលអ្នកគាំទ្រប្រទះឃើញលោកដើរទិញទំនិញក្នុងសម្លៀកបំពាក់ខោខ្លី អាវយឺត ស្បែកជើងផ្ទាត់យ៉ាងសាមញ្ញបំផុត បើទោះជាខ្លួនជាតារាល្បីក៏ដោយ។ យ៉ាងណាមិញ តួឯកប្រុសក្នុងរឿង “បេះដូងវេទមន្ត” ដែលធ្លាប់បានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ MyTV កន្លងមកកំពុងតែធ្វើឱ្យអ្នកគាំទ្រទន្ទឹងរង់ចាំមើលថា តើនារីរូបណាដែលមានសំណាងបានគ្រងបេះដូងតារាប្រុសរូបនេះ?
ត្បិត Sunny មានវ័យ ៣៩ ឆ្នាំហើយក៏ពិតមែន ប៉ុន្តែលោកហាក់មិនអើពើរឿងគូស្រករនៅឡើយ ដែលជានិច្ចកាលប្រុសស្អាតរូបនេះនៅតែបង្ហាញខ្លួនបែបម្នាក់ៗឯង ស្របពេលដែលតារាប្រុសស្រីដទៃទៀតគេមានគូស្ទើរគ្រប់គ្នាហើយក៏ដោយ។ ចង់ដឹងថា តារាដែលមានទឹកមុខស្មើរូបនេះចំណាយពេលវេលាបែបស៊ីងហ្គលរបស់ខ្លួនយ៉ាងណាខ្លះ តោះទៅទស្សនារូបភាពទាំងអស់គ្នា៕
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍