វ៉ាន់ ម៉ូនិច ពីតារាសម្តែងក្លាយជាជំទាវវ័យក្មេង រស់នៅយ៉ាងមានសុភមង្គលជាមួយគ្រួសារ និងកំពុងត្រៀមទទួលសមាជិកថ្មីម្នាក់ទៀត
កម្សាន្ត៖ អតីតតារាសម្តែង វ៉ាន់ ម៉ូនិច បានចាកឆ្ងាយពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយក្រោយមានទំនាក់ទំនងជាមួយនឹងឧកញ៉ាម្នាក់ និងកំពុងតែរស់នៅយ៉ាងមានក្តីសុខសុភមង្គលជាមួយនឹងកូនប្រុសម្នាក់។
កាលពីពេលថ្មីៗនេះ វ៉ាន់ ម៉ូនិច ក៏បានបង្ហាញដំណឹងល្អមួយដែលទាំងអស់គ្នាក្នុងគ្រួសារត្រៀមនឹងទទួលសមាជិកថ្មីម្នាក់ទៀតដែលពេលនេះគាត់កំពុងតែពពោះកូនទី ២ ក្នុងផ្ទៃអាយុ ៧ សប្តាហ៍។ ក្រៅពីទទួលបានស្វាមីដែលមានទ្រព្យសម្បត្តិស្តុកស្ដម្ភហើយនោះ វ៉ាន់ ម៉ូនិច ថែមទាំងទទួលបានការថ្នាក់ថ្នមពីស្វាមីបានយ៉ាងពេញទំហឹង និងតែងបណ្តើរគ្នាទៅគ្រប់ទីកន្លែងយ៉ាងត្រសង។
បើទោះជាកំពុងតែពពោះកូនទី ២ ក៏ដោយ ក៏ វ៉ាន់ ម៉ូនិចនៅតែស្រស់ស្អាតក្មេងជាងវ័យ ធ្វើឱ្យក្រមុំៗសុំសខ្មាសតែម្តង។
គួររម្លឹកដែរថា វ៉ាន់ ម៉ូនិច ក៏ធ្លាប់មានរឿងអាស្រូវថាជាជនទី៣។ ក្រោយពីរងពាក្យចោទប្រកាន់ទាំងនោះហើយ មិនបង្អង់យូរ វ៉ាន់ ម៉ូនិច ក៏បានបង្ហាញអេតាស៊ីវិលដល់មហាជនបានឃើញផងដែរ៕
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍