ខ្សែបម្រើ Kevin De Bruyne ថា ខ្លួនកំពុងបន្តការពិភាក្សាពីអនាគតជាមួយ Man City
អង់គ្លេស៖ ខ្សែបម្រើ Kevin De Bruyne បាននិយាយថា គេចង់បន្តលេងនៅ Premier League ទៀត ដោយខ្លួនកំពុងបន្តការពិភាក្សាពីអនាគតជាមួយ Man City។
មួយរយ:ចុងក្រោយនេះ អនាគតរបស់ De Bruyne ត្រូវបានក្លាយជាប្រធានបទដ៏ក្តៅគគុក ខណ: Man City មានបំណងផ្តល់ជូនកុងត្រាថ្មីរយ:ពេល៥ ឆ្នាំបន្ថែមទៀត ដើម្បីធានាដល់ការរួមដំណើររបស់កីឡាករបែលហ្ស៊ិកនេះ។
នៅពេលត្រូវបានគេសាកសួរអំពីអនាគត De Bruyne បានប្រាប់ថា៖ “ ខ្ញុំនៅតែមានទំនាក់ល្អជាមួយក្លិប និងម្ចាស់ក្លិប។ យើងមានការពិភាក្សាបន្តិចបន្តួច ប៉ុន្តែមិនមានអ្វីថ្មីនោះទេ”។
គេបន្តទៀតថា៖ ” ខ្ញុំចង់នៅជាមួយក្លិបតទៀត ដូច្នេះវាងាយស្រួល ។ ប្រសិនបើខ្ញុំមិនចង់នៅទេ នោះវានឹងត្រូវរំខាននរណាម្នាក់ ដើម្បីសម្របសម្រួលរឿងទាំងនេះ ប៉ុន្តែនៅពេលអ្នកចង់ស្នាក់នៅ វាមិនពិបាកទេ”។
ចាប់តាំងពីចូលរួមជាមួយ Man City ក្រោយផ្ទេរចេញពី Wolfsburg កាលពីឆ្នាំ២០១៥មក Kevin De Bruyne បានបង្ហាញខ្លួនឱ្យក្រុមមេឃខៀវ ២៣២ដង ស៊ុតបាន៥៨គ្រាប់ និងបានឈ្នះពានរង្វាន់ Premier League ចំនួន ២ លើក ពាន EFL Cups ចំនួន ៤ និងពានរង្វាន់ FA Cup ១ដងផងដែរ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍