Connect with us

FIFA សម្រេចលើកពេលប្រកួតពានរង្វាន់ Club World Cup 2020

បរទេស៖ សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានធ្វើការសម្រេចចិត្តលើកពេលប្រកួតពានរង្វាន់ Club World Cup 2020 ពីខែធ្នូឆ្នាំ២០២០ ទៅកាន់ខែកុម្ភៈ ឆ្នាំ២០២១ វិញ ដោយសារការអនុវត្តវិធានការការពារជំងឺកូវីដ១៩។

ក្រុម Bayern Munich ដែលបានឈ្នះជើងឯក Champions League 2020 កាលពីខែសីហា និងតំណាងទ្វីបអឺរ៉ុបទៅកាន់ការប្រកួត ប៉ុន្តែជើងឯកបាល់ទាត់តាមទ្វីបផ្សេងទៀត មិនទាន់រកឃើញរួចរាល់អស់នៅឡើយទេ ដោយសារការលើកពេលប្រកួតព្រោះជំងឺរាតត្បាតនេះ។
ទោះយ៉ាងណា FIFA Club World Cup នឹងនៅតែដំណើរការនាប្រទេសកាតា ចាប់ពីថ្ងៃទី ១ ដល់ ១១ ខែកុម្ភៈដដែល។

ទាក់ទិននឹងរឿងនេះ FIFA បានចេញសេចក្តីប្រកាសថា “គម្រោងរៀបចំការប្រកួត Club World Cup ត្រូវបង្អាក់ដោយសារជំងឺរាតត្បាត ដូចនេះការអនុវត្តតាមវិធានការការពារគឺមានសារសំខាន់ ដើម្បីវិលត្រឡប់មកកាន់ការប្រកួត បានដោយពេញលេញវិញ”។

ក្រុម Liverpool គឺជាក្រុមឈ្នះជើងឯក FIFA Club World Cup កាលពី ខែធ្នូ ឆ្នាំ២០១៩។

ដោយឡែក ក្រៅពីការលើកពេលពានរង្វាន់ខាងលើហើយ FIFA នៅប្រកាសថា ការប្រកួតបាល់ទាត់ពិភពលោកនារីអាយុក្រោម ១៧ឆ្នាំ និង អាយុក្រោម២០ឆ្នាំ ឆ្នាំ២០២០ដែលគ្រោងលើកទៅឆ្នាំ២០២១នោះ ត្រូវលុបចោលផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម