Connect with us

អ្នកចាំទី Thibaut Courtois បដិសេធការលើកឡើងថា ខ្លួនអាចនឹងផ្ទេរទៅ Barcelona

អេស្ប៉ាញ៖ អតីតសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្លិប Barcelona លោក Javier Bordas បាននិយាយថា Thibaut Courtois អាចនឹងចុះហត្ថលេខាផ្ទេរមកកាន់ Barcelona នៅក្នុងឆ្នាំ ២០១៤ ប៉ុន្ដែ អ្នកចាំទីរបស់ Real Madrid រូបនេះ បានប្រកែកថា គ្មានរឿងបែបនេះនោះទេ។

អ្នកចាំទីបែលហ្ស៊ិក បាននិយាយកាលពីថ្ងៃអង្គារនេះថា រូបគេមិនបានព្រមព្រៀងផ្ទេរទៅ Barcelona ឡើយ ដែលផ្ទុយទៅនឹងការលើកឡើងរបស់លោក Bordas។

Courtois បាននិយាយថា៖ “វាមិនមែនជាការពិតទេ ថាមានការព្រមព្រៀង។ ខ្ញុំនៅជាកីឡាករក្រុម Chelsea ហើយខ្ញុំបានទៅលេងឱ្យ Atletico Madrid នៅក្នុងលក្ខខណ្ឌខ្ចីជើង។ ពួកគេដឹងថា ខ្ញុំចង់ត្រលប់ទៅ Chelsea ហើយលេងនៅទីនោះវិញ។ ខ្ញុំមិនដឹងថាហេតុអ្វីបានជាគេនិយាយរឿងនេះ ប៉ុន្ដែវាមិនមែនជាការពិតឡើយ”៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម