Inter Milan ចង់ដូរ Christian Eriksen ជាមួយ Granit Xhaka របស់ Arsenal
អ៊ីតាលី៖ Inter Milan នឹងសុខចិត្តផ្តល់ជូន Christian Eriksen ដល់ Arsenal ក្នុងកិច្ចព្រមព្រៀងមួយ ដើម្បីប្តូរយក Granit Xhaka មកវិញ ។
Eriksen បានតស៊ូជាមួយនឹងភាពលំបាកជាច្រើន ដើម្បីទទួលបានតួនាទីលេងទៀងទាត់ ក្រោមការដឹកនាំរបស់លោក Antonio Conte។ មិនតែប៉ុណ្ណោះ លោក Conte កំពុងចង់ពង្រឹងតំបន់បម្រើនៅក្នុងក្រុមរបស់គាត់ ហើយថែមទាំងបានដាក់គោលដៅជាពិសេសមួយ ទៅលើកីឡាករ N’Golo Kante ប៉ុន្តែត្រូវបាន Chelsea បដិសេធមិនលក់នោះទេ។
យ៉ាងណាមិញ ថ្នាក់ដឹកនាំរបស់ក្រុម Inter កំពុងតែពិចារណាលើជម្រើសផ្សេងមួយទៀត គឺ Xhaka ខណ:ពួកគេរំពឹងថាកីឡាកររូបនេះ នឹងក្លាយជាជម្រើសដ៏ត្រឹមត្រូវមួយ។
Inter នឹងធ្វើការវាស់ស្ទង់អំពីចំណាប់អារម្មណ៍របស់ Arsenal ជាមួយនឹងការផ្តល់ Eriksen ដើម្បីជាថ្នូរដូរយក Xhaka មកវិញ ស្របពេលខ្សែបម្រើសញ្ជាតិដាណឺម៉ាករូបនេះ ក៏បានបញ្ជាក់យ៉ាងច្បាស់រួចហើយ អំពីគោលបំណងរបស់គេ ដើម្បីចាកចេញពី Inter Milan នៅខែមករាខាងមុខនេះ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍