Connect with us

កាន់តែសុក្រឹត! ក្រសួងដែនដី ចាប់ផ្តើមប្រើបច្ចេកទេសទំនើបចុងក្រោយ គឺការវាស់វែងដីធ្លីតាមប្រព័ន្ធផ្កាយរណប ដែលនឹងមានភាពកាន់តែសុក្រឹត

ភ្នំពេញ: ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបណ្តុះបណ្តាលបច្ចេកទេសដល់មន្រ្តីជំនាញវាស់វែងដីធ្លី ក្នុងការប្រើប្រាស់ឧបករណ៍ទំនើបចុងក្រោយ គឺការវាស់វែង តាមប្រព័ន្ធផ្កាយរណប GNSS (Global Navigation Satellite System) ដែលមានរយៈពេល ១ថ្ងៃកន្លះ ដោយបានបិទបញ្ចប់នៅថ្ងៃម្សិលម៉ិញនេះ ។


ការប្រើប្រាស់ឧបករណ៍ទំនើបចុងក្រោយនេះ គឺដើម្បីជំរុញការងារវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ជាពិសេស ក្នុងគោលដៅ ចាប់ពីឆ្នាំ ២០១៩ ដល់ ២០២០ ឬ យ៉ាងយូរដល់ឆ្នាំ ២០២១ ត្រូវចុះបញ្ជីដីធ្លីនៅទូទាំងប្រទេសឱ្យបានចប់លើ ៧ លានក្បាលដី ដោយបច្ចុប្បន្នក្រសួងរៀបចំដែនដីសម្រេចគោលដៅនេះ ៦៨ ភាគរយហើយ។
ជាមួយនឹងឧបករណ៍ថ្មីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគរូប នីយកម្ម និង សំណង់ ក៏បានថ្លែងក្រើនរំលឹកឲ្យមន្ត្រីមន្ទីររៀបចំដែនដីតាមខេត្ត-ក្រុង ចុះវាស់វែងដីធ្លីជូនពលរដ្ឋ ដោយប្រើឆន្ទៈត្រឹមត្រូវ មិនលម្អៀង និងមិនកេងប្រវ័ញ្ច ចង់ចំណេញពីពលរដ្ឋ ខណៈទើបទទួលបានឧបករណ៍ទំនើបដែលវាស់វែងតាមប្រព័ន្ធផ្កាយរណប ។


ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា ក្នុង ១ ខណ្ឌ ឬ ១ ស្រុក ដាច់ខាត ត្រូវតែគូសក្បាលដី ហើយបញ្ចូលប្រព័ន្ធទិន្នន័យ ដោយគូសទៅជាតំបន់សម្រាប់មានមូលដ្ឋានប្រកាសតំបន់វិនិច្ឆ័យ។
គួរបញ្ជាក់ថា ឧបករណ៍ដែលយកមកបណ្ដុះបណ្ដាលនេះ មានម៉ាក SINO-GNSS-G300-PLUS ជាឧបករណ៍វាស់វែងកំណត់និយាមការនៃចំណុចនៅលើផែនទីយ៉ាងសុក្រឹត។ ឧបករណ៍នេះអាចចាប់យកទិន្នន័យពីផ្កាយរណបអាមេរិក GPS រុស្សី GLONASS ចិន BeiDOU និង អឺរ៉ុប GALILEO ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម