តុលាការ ដោះលែងអតីតពិធីករទូរទស្សន៍លោក ភោ សុផានិត ឱ្យមានសេរីភាពវិញហើយ
ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក វ៉ាន់ សែនវិសុទ្ធ បានសម្រេចមិនឃុំខ្លួន អតីតពិធីករទូរទស្សន៍គឺ លោក ភោ សុផានិត បន្ទាប់ពីចាប់ខ្លួនពាក់ព័ន្ធបទល្មើស ចេញសែកគ្មានប្រាក់ឱ្យម្ចាស់បំណុល។ ការដោះលែងឱ្យមានសេរីភាពវិញនេះបានធ្វើឡើងនៅព្រលប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។
សូមបញ្ជាក់ថា លោក ភោ សុផានិត សមត្ថកិច្ចចាប់ខ្លួននៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងហាងកាហ្វេមួយ ផ្លូវ ព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ តាមដីកាបង្គាប់ឱ្យនាំខ្លួន កាលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។
លោក ភោ សុផានិត អតីតជាពិធីករទូរទស្សន៍ អាយុ៤៤ឆ្នាំ មុខរបរបច្ចុប្បន្នជាពាណិជ្ជករ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍