Connect with us

បេក្ខភាពប្រឡងកម្មវិធី US MasterChef Junior បានទទួលមរណភាព នៅអាយុ១៤ឆ្នាំ

អាមេរិក៖ Ben Watkins បេក្ខភាពប្រឡងកម្មវិធី US MasterChef Junior បានទទួលមរណភាព នៅអាយុ ១៤ឆ្នាំ ដោយសារជំងឺមហារីក កាលពីថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។

Ben Watkins គឺជាចុងភៅក្មេង ដែលបានបង្ហាញខ្លួននៅក្នុងកម្មវិធីប្រឡងធ្វើម្ហូបរបស់អាមេរិកនេះ កាលពីឆ្នាំ២០១៨។ ដំណឹងនេះ ត្រូវបានចុងភៅដ៏ល្បី Gordon Ramsay ចូលរួមសោកស្ដាយ និងបានរំឭកពី Ben Watkins ដែលជាក្មេងប្រុសដ៏មានទេព្យកោសល្យផ្នែកធ្វើម្ហូប។

Ben រស់នៅជាមួយជីដូន និងឪពុកមា បន្ទាប់ពីបាត់បង់ឪពុកម្ដាយដោយសារការធ្វើអត្តឃាត កាលពី៣ឆ្នាំមុន។ គេចេះធ្វើម្ហូបពីម្ដាយ និងបានឡើងដល់ត្រឹមវគ្គ ១៨នាក់ចុងក្រោយនៃកម្មវិធី MasterChef Junior ។

សូមជម្រាបថា Ben បានធ្វើរោគវិច្ឆ័យរកឃើញមាន ជំងឺមហារីកជាលិកាទន់ដ៏កម្រ កាលពីអាយុ១៣ឆ្នាំ៕

ប្រភព៖ BBC

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម