Connect with us

ក្រសួងអប់រំ អនុញ្ញាតឱ្យសាលារៀនទាំងអស់នៅទីរួមខេត្តកណ្ដាល បើកដំណើរការឡើងវិញ

កណ្ដាល៖ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅទីរួមខេត្តកណ្ដាល ក៏ដូចជា រាជធានីភ្នំពេញ អាចបើកដំណើរការឡើងវិញ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែត្រូវបន្តគោរពតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី១៩ ខែវិច្ឆិកានេះ។

គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្ដង់ដា (SOP) សម្រាប់ដំណើរការសាលារៀន ក្នុងបរិបទកូវីដ១៩ និងរក្សាគម្លាតសុវត្ថិភាពសង្គមនិងបុគ្គល។ ក្នុងករណីចាំបាច់ ត្រូវពាក់ម៉ាសការពារនៅក្នុងបរិវេណរបស់គ្រឹះស្ថានសិក្សា៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម