Connect with us

សល់តែជាង ៤០% ទៀត ស្ពានអាកាសរង្វង់មូលចោមចៅ នឹងសាងសង់រួចរាល់ហើយ

ភ្នំពេញ៖ យោងតាមមន្ទីរសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ស្ពានអាកាស និងផ្លូវក្រោមដី ចំណុចរង្វង់មូលចោមចៅ បានសាងសង់សម្រេច ៥៨% ហើយ នៃគម្រោងទាំងមូល។

សូមជម្រាបថា ផ្លូវក្រោមដី នៃគម្រោងស្ពានអាកាសចោមចៅ ត្រូវបានបើកឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់តាំងពីថ្ងៃទី២៦ ខែតុលា មកម្ល៉េះ។ ផ្លូវក្រោមដីនេះ មានប្រវែង ៤៨៨ម៉ែត្រ ទទឹង ៨,៥ម៉ែត្រ។ ផ្លូវក្រោមដីនេះ តភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៤ ទៅមហាវិថីសហព័ន្ធរុស្ស៊ី។

ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដោយចំណាយពេលសាងសង់រយៈពេល ៣០ខែ បើកការដ្ឋានពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ និងចំណាយថវិកាសាងសង់ប្រមាណ ២២លានដុល្លារអាមេរិក៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com