ខ្សែប្រយុទ្ធ Mohamed Salah បន្តធ្វើតេស្តវិជ្ជមានកូវីដ-១៩
អេហ្ស៊ីប៖ ខ្សែប្រយុទ្ធ Mohamed Salah នឹងត្រូវអវត្តមាន៣ប្រកួតបន្ទាប់ឱ្យ Liverpool ក្រោយពីតេស្ដវិជ្ជមានមេរោគកូរីដ១៩ ជាលើកទីពីរ។
កីឡាករអេស្ស៊ីបរូបនេះ រំពឹងថាអាចនឹងត្រឡប់មកកាន់ក្លិបវិញនៅពាក់កណ្ដាលសប្ដាហ៍នេះ បន្ទាប់សម្រាកព្យាបាលអស់មួយសប្ដាហ៍នៅប្រទេសអេហ្ស៊ីប។ ប៉ុន្តែ ការតេស្ដជាថ្មី បង្ហាញថា គេនៅតែមានមេរោគកូវីដ១៩ដដែល។ ការរកឃើញនេះគឺ Mohamed Salah នឹងនៅតែត្រូវព្យាបាលនៅអេហ្ស៊ីបជាបន្តទៀត។
Salah នឹងត្រូវអវត្តមានក្នុងការប្រកួត Liverpool ប៉ះ Leicester នៅថ្ងៃអាទិត្យ និងការប្រកួត Champions League ទល់នឹង Atalanta សប្ដាហ៍ក្រោយ ហើយបើតាមច្បាប់របស់ Premier League កីឡាករដែលព្យាបាលជាសះស្បើយពីកូរីដ១៩ ក៏នៅត្រូវដាក់ដោយឡែករយៈពេល១០ថ្ងៃបន្ថែមទៀតទើបអាចត្រឡប់មកហ្វឹកហាត់និងលេងវិញបាន ដែលនេះមានន័យថារូបគេត្រូវអវត្តមានមួយប្រកួតទៀតជាមួយ Brighton៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍