Connect with us

ខ្សែប្រយុទ្ធ Romelu Lukaku រកបាន២គ្រាប់ ជួយបែលហ្ស៊ិកឈ្នះដាណឺម៉ាកឡើងជុំបន្តពានរង្វាន់ UEFA Nations League

បែលហ្ស៊ិក៖ ខ្សែប្រយុទ្ធ Romelu Lukaku អាចធ្វើបាន២គ្រាប់ម្នាក់ឯងជួយឱ្យក្រុមជម្រើសជាតិបែលហ្ស៊ិក យកឈ្នះក្រុមភ្ញៀវដាណឺម៉ាក និងបានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Nations League។

កែបាល់បានតែ៣នាទី Youri Tielemans បានទាត់គ្រាប់បើកឆាកឱ្យបែលហ្ស៊ិក តែនាទី១៧ Jonas Wind បានតាមស្មើឱ្យដាណឺម៉ាកវិញ។
មកដល់វគ្គទី២ទើបមានបាល់បញ្ចូលទីទៀត ដោយ Romelu Lukaku ធ្វើបាននៅនាទី៥៦ និង នាទី៦៩ ផ្តល់ការនាំមុខដល់បែលហ្ស៊ិកជាថ្មី។ នាទី៨៦ ដាណឺម៉ាករកបានគ្រាប់ទី២របស់ខ្លួន ដោយបាល់ចូលទីខ្លួនឯងរបស់ Nacer Chadli ប៉ុន្តែនាទី ៨៧ Kevin De Bruyne បានបន្ថែមគ្រាប់ទី៤ឱ្យបែលហ្ស៊ិកឈ្នះដាណឺម៉ាកក្នុងលទ្ធផល ៤-២។

ក្នុងការឈ្នះនេះ បែលហ្ស៊ិកបានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយអ៊ីតាលី អេស្ប៉ាញ និងបារាំង។ ការចាប់ឆ្នោតប្រកួតនឹងធ្វើឡើងនៅថ្ងៃទី៣ ខែធ្នូខាងមុខ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម