Connect with us

ខ្សែបម្រើ Federico Bernardeschi នៅតែជាគោលដៅផ្ទេររបស់ Juventus

អ៊ីតាលី៖ ខ្សែបម្រើ Federico Bernardeschi របស់ក្លិប Juventus នៅតែជាកីឡាករគោលដៅរបស់ក្លិប Barcelona។

Bernardeschi ស្ថិតនៅក្នុងគោលដៅរបស់ Barca កាលពីរដូវក្ដៅកន្លងទៅ ហើយអាចនឹងក្លាយជាគោលដៅសាជាថ្មី នៅពេលដែលទីផ្សារដោះដូរ បើកទ្វារនៅខែមករានេះ។

កីឡាករវ័យ២៦ឆ្នាំរូបនេះ មិនសូវទទួលបានឱកាសចូលលេង ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Andrea Pirlo នោះទេ ហើយក្លិបសេះបង្កង់ បានរៀបចំលក់កីឡាកររូបនេះចេញផងដែរ។

Bernardeschi អាចនឹងក្លាយជាថ្នូរសម្រាប់ការដោះដូរ ដែលស្រដៀងនៅនឹងការផ្ទេរ Miralem Pjanic និង Arthur Melo កាលពីរដូវកាលមុន៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម