Connect with us

ផ្អើលពេញឆាក អ្នកលេងភ្លេងដាក់បទ Lady បែរជាលោក កែវ រដ្ឋា ច្រៀងបទ “ឱ!ខេត្តកំពត” ទៅវិញ

កម្សាន្ត៖ ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានឃើញវីដេអូចម្រៀងមួយបទ ដែលច្រៀងដោយ លោក កែវ រដ្ឋា បានផុសលើហ្វេសប៊ុក ទស្សនាទៅពិតជាចង់សើច ក៏នាំគ្នា Share តៗគ្នា បន្ទាប់ពីរូបលោកធ្វើឱ្យអ្នកអ្នកលេងភ្លេងបាក់ចង្កះ ពេលលេងបទចម្រៀងដែលតឹង Lady បែរជាគាត់ទៅច្រៀងបទ ឱ!ខេត្តកំពត ទៅវិញ ធ្វើឱ្យផ្អើលពេញឆាកតែម្តង។

សព្វថ្ងៃនេះលោក កែវ រដ្ឋា ក៏ជាម្ចាស់ក្រុមតន្ត្រីរដ្ឋាតន្ត្រីសម្បូរ នៅស្រុកអង្គស្នួល ខេត្តកណ្តាល ហើយលោកបានបញ្ជាក់ថារូបលោកមិនមែនជាអ្នកចម្រៀងទេ គ្រាន់តែលោកបានទៅចូលរួមកម្មវិធីមួយ មិត្តជួយមិត្ត ស្របពេលនោះក៏មានគេសំណូមពរឱ្យរូបលោកច្រៀងមួយបទ ហើយលោកបានបញ្ជាក់ប្រាប់វិញថា លោកមិនចេះច្រៀងទេ រួចមកខាងភ្លេងក៏សួរថាច្រៀងបទអ្វី ខាងក្រោយថាបទ Lady ស្រាប់តែគាត់មានអារម្មណ៍ភ័យខ្លាំងណាស់ ព្រោះតែលោកមិនចេះបទនេះទេ ស្រាប់តែឡើងទៅនឹកឃើញបទ ឱ!ខេត្តកំពត គាត់ក៏ច្រៀងបទហ្នឹងតែម្តង ពេលនោះភ្ញាក់ផ្អើលពេញកម្មវិធីតែម្តង។

លោក កែវ រដ្ឋា បានបញ្ជាក់ថា៖ ស្រាប់តែលេចចេញវីដេអូរបស់នៅលើហ្វេសប៊ុក ពេលនោះលោកគិតថាខ្មាសគេណាស់ មិនស្មានបែរជាល្បីបែបនេះទៅវិញ លោកក៏បានសូមអភ័យទោសចំពោះបងប្អូនផង រាល់កំហុសឆ្គងទាំងប៉ុន្មាន ពិសេសអ្នកលេងក្នុងបណ្តាសង្គមហ្វេសប៊ុក ហើយក៏សូមអរគុណផងដែរ សម្រាប់ការគាំទ្រចំពោះរូបគាត់ ទោះគាត់មិនមែនជាអ្នកសិល្បៈក៏ដោយ៕

(ទស្សនាវីដេអូ)

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com