Connect with us

កម្ពុជា នឹងទទួលបានការអនុគ្រោះពន្ធទំនិញទាំងអស់ដែលនាំចេញទៅអង់គ្លេស

ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានចេញសេចក្ដីប្រកាសនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា កម្ពុជា នឹងទទួលបានការនាំចេញដោយមិនជាប់ពន្ធ និងមិនជាប់ការកម្រិតកូតា ទៅកាន់ប្រទេសអង់គ្លេស សម្រាប់មុខទំនិញទាំងអស់ លើកលែងតែអាវុធ និងគ្រឿងផ្ទុះ។

GMAC បានឱ្យដឹងថា ការអនុគ្រោះពន្ធលើទំនិញទាំងអស់របស់កម្ពុជា នឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ពោលគឺនៅពេលដែលប្រទេសអង់គ្លេស ចាកចេញពីសហភាពអឺរ៉ុប (BREXIT) ជាផ្លូវការ។

GMAC បន្តថា ប្រទេសដែលកំពុងអភិវឌ្ឍ នឹងអាចទទួលបានការអនុគ្រោះពន្ធតាមរយៈប្រព័ន្ធ GSP របស់អង់គ្លេស។ ប្រព័ន្ធ GSP របស់អង់គ្លេស នឹងមានក្របខណ្ឌចំនួន០៣៖ ក្របខណ្ឌប្រទេសកំពុងអភិវឌ្ឍ តិចតួចបំផុត ក្របខណ្ឌទូទៅ និងក្របខណ្ឌប្រសើរឡើង។ ទន្ទឹមនេះ កម្ពុជា ត្រូវបានចាត់ថ្នាក់ដោយអង្គការសហប្រជាជាតិជា ប្រទេសអភិវឌ្ឍតិចតួចបំផុត៕

ដោយ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com