អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ផ្តើមយុទ្ធនាការចុះអប់រំដល់កម្មករកម្មការនី តាមរោងចក្រ ដើម្បីអោយពួកគេជៀសផុតពីបញ្ហាគ្រឿងញៀន
ភ្នំពេ ក្រោមកិច្ចសហការពីក្រុមហ៊ុន ថប សាមមីត ហ្គាមេន អ៊ីន នៅព្រឹកនេះ នាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានផ្តើមធ្វើសកម្មភាពចុះផ្សព្វផ្សាយពីបញ្ហានានា ដែលកើតចេញពីឥទ្ធិពល នៃការប្រើប្រាស់គ្រឿងញៀន ដល់បុគ្គលិក កម្មករ និយោជិក ដែលកំពុងបំរើការងារតាមរោងចក្រ ។
លោក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា បានថ្លែងការកោតសសើរចំពោះក្រុមហ៊ុន និង រោងចក្រ សហគ្រាសនានា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងការងារបង្ការ ទប់ស្កាត់បញ្ហាគ្រឿងញៀន ដែលជាបញ្ហាចម្បងនាំឲ្យមានអំពើហឹង្សានិង ឧក្រិដ្ឋកម្ម ។
ជាមួយគ្នានេះ លោក លឹម តុងហួត ក៏បានអំពាវនាវដល់កម្មករ និយោជិក ត្រូវតែចៀសឲ្យឆ្ងាយពីគ្រឿងញៀន និង ជួយផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់ដោយមិនត្រូវទទួលយកនូវរាល់ឱសថអ្វី ដែលមិនបានស្គាល់ ឬ មិនដឹងប្រភពច្បាស់លាស់យកមកប្រើប្រាស់ឡើយ ព្រោះអាចជាគ្រឿងញៀន ហើយជនល្មើសប្រើល្បិចបោកបញ្ឆោតទាក់ទាញឲ្យប្រើប្រាស់ ។ លោក លឹម តុងហួតបានបន្ថែមថា គ្រឿងញៀនបំផ្លាញអ្វីៗទាំងអស់រួមទាំងសុភមង្គលគ្រួសារ ទ្រព្យសម្បត្តិ នាំទុក្ខវេទនាដល់ក្រុមគ្រួសារ និងផល់វិបាកដល់សង្គមជាតិ ។
ដោយឡែក លោកស្រីម៉ៅ សោភា តំណាងក្រុមហ៊ុន បានអះអាងថា ក្រុមហ៊ុននេះ រីករាយក្នុងការបន្តចូលរួមអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ជាមួយរាជរដ្ឋាភិបាល ដើម្បីបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន បើទោះបីជា ក្រុមហ៊ុនរបស់លោកស្រី មិនមែនជាទីតាំងរក្សាទុក ដាំដុះ ផលិត ចែកចាយ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនក៏ដោយ ។
គួររំលឹកថា បទល្មើសគ្រឿងញៀនក្នុងឆ្នាំ២០១៨នេះ នៅតែមានចំនួនច្រើន ហើយក្រុមយុវជន គឺជាមុខសញ្ញានៃក្រុមផលិត និងចែកចាយគ្រឿងញៀន នៅកម្ពុជា ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍