ម្ចាស់បទ “មាននឹកបងទេអូន” លោក រិទ្ធ ប្រុសពៅ ប្រកាសនឹងចេញ MV បទថ្មីក្នុងថ្ងៃនេះ វេលាម៉ោង៦ល្ងាចនេះ
កម្សាន្ត៖ ថ្មីៗក្តៅៗតែម្តង តារាចម្រៀង លោក រិទ្ធ ប្រុសពៅ “Rith Pros Pov” ដែលជាម្ចាស់បទ “មាននឹកបងទេអូន” ដែលបានឆក់យកដួងចិត្តមិត្តយុវវ័យជាច្រើននាក់ដែលនិយមស្តាប់បទមនោសញ្ចេតនារបស់លោក តែក្នុងថ្ងៃនេះ តារាចម្រៀងដែលមានប្រជាប្រិយភាពមួយដួងនេះកំពុងតែប្រកាសក្តែងៗថា ខ្លួននឹងចេញ MV បទថ្មីនៅពេលល្ងាចនេះ វេលាម៉ោង៦ ដើម្បីបំពេញចិត្តហ្វេនរបស់ខ្លួន។
ប្រិយមិត្តជាច្រើនប្រាកដជាចង់ដឹងហើយថា តើបទចម្រៀងមួយបទនេះមានន័យយ៉ាង ហើយចំណងជើងដូចម្តេច? វាពិតជាច្បាស់ណាស់ទៅហើយ គ្រាន់តែឮក៏ចង់ស្តាប់ភ្លាមតែម្តង គឺបទ “យើងមិនគួរស្គាល់គ្នាតាំងពីដំបូង” ជាបទថ្មីរបស់លោក រិទ្ធ ប្រុសពៅ “Rith Pros Pov” ដូចពាក្យគេនិយាយថា បើចិត្តមិនត្រូវគ្នា មិនចេះយោគយល់គ្នា ស្រឡាញ់គ្នាមានន័យអ្វី ចាំបាច់ស្គាល់គ្នាដែរ។
បទចម្រៀង “យើងមិនគួរស្គាល់គ្នាតាំងពីដំបូង” បានត្រូវប្រកាសពេញបណ្តាញសង្គមហ្វេសប៊ុករបស់លោកផ្ទាល់តែម្តង ធ្វើឱ្យហ្វេន និងប្រិយមិត្តរង់ចាំស្តាប់គ្រប់ៗគ្នា៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៣ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍