Connect with us

ការងារមកមិនចេះដាច់ តែ Vill នៅតែឆ្លៀតពេលសម្រាប់ Jes យ៉ាងផ្អែមល្ហែម

កម្សាន្ត៖ Villwannarot តារាសម្តែងដែលពោរពេញទៅដោយទេពកោសល្យមួយរូប ជារឿយៗនាងតែងក្តោបបានតំណែងជាតួឯកក្នុងខ្សែភាពយន្តជាច្រើន និងសុទ្ធសឹងតែទទួលបានការគាំទ្រខ្ពស់។ តួអង្គក្នុងភាពយន្តខ្លះតម្រូវឱ្យនាងមានអត្តចរិតស្លូតបូត ខ្លះទៀតមានចរិតកាចឆ្នាសឆ្នើម តម្រូវទៅតាមសាច់រឿង ប៉ុន្តែនាងនៅតែអាចសម្តែងបានយ៉ាងល្អធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ជាខ្លាំង។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះស្រីស្អាត Vill ក៏ទើបក្រុងពលីភាពយន្តថ្មីមួយទៀតសម្រាប់ឆ្នាំ ២០២១ ខាងមុខនេះផងដែរ។ ក្រៅពីរវល់នឹងការសម្តែងហើយ Vill ក៏តែងមានវត្តមានក្នុងកម្មវិធីនានា ក៏ដូចជាថតផ្សាយផលិតផលសម្រាប់ក្រុមហ៊ុនមួយចំនួនទៀតផង។

ប៉ុន្តែ មិនជាថ្វីឡើយ ទោះជារវល់យ៉ាងណា Vill នៅតែរកពេលវេលាសម្រាប់ខ្លួនឯងក៏ដូចជាសម្រាប់ Jes សង្សារបណ្តូលចិត្តដើម្បីរឹតចំណងស្នេហាឱ្យកាន់តែស្អិតល្មួតខ្លាំងឡើង។ គូស្នេហ៍មួយនេះមានភាពផ្អែមល្ហែមខ្លាំងរហូតធ្វើឱ្យអ្នកគាំទ្រស្ទើរលើសជាតិស្ករម្តងៗទៅហើយ រាល់ពេលអ្នកទាំង ២ បង្ហាញរូបគូម្តងៗ៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com