Connect with us

Barcelona ចង់យកកីឡាករ៣រូបប្តូរយក Neymar មកវិញ

អេស្ប៉ាញ៖ Barcelona នៅខ្វះត្រឹមតែ១៨លានផោនទៀត នឹងបានចុះកិច្ចព្រមព្រៀងផ្ទេរខ្សែប្រយុទ្ធ Neymar មកវិញកាលពីឆ្នាំ២០១៩។ នេះបើតាមការអះអាងពីអតីតប្រធានបច្ចេកទេសលោក Javier Bordas ។

Neymar បានចាកចេញពីទឹកដី Nou Camp កាលពីឆ្នាំ២០១៧ ខណៈពេល PSG បានសម្រេចកិច្ចព្រមព្រៀងផ្ទេរកីឡាកររូបនេះក្នុងតម្លៃខ្ពស់បំផុតមិនធ្លាប់មានគឺ ២២០លានផោន។ យ៉ាងណា Neymar ត្រូវបានគេភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរត្រឡប់មកអតីតក្លឹបរបស់ខ្លួនវិញ។

មកដល់ពេលនេះ គ្មានកិច្ចព្រមព្រៀងផ្ទេរណាមួយលេចចេញជារូបរាងពិតប្រាកដនោះទេ ប៉ុន្តែលោក Bordas អតីតប្រធានបច្ចេកទេសរបស់ក្លិប Barcelona បានអះអាងថា ក្លិបនេះស្ទើរតែសម្រេចកិច្ចព្រមព្រៀងផ្ទេរកាលពីឆ្នាំមុន ដោយហ៊ានផ្តល់ប្រាក់១០០លានផោន បូកបន្ថែមកីឡាករបីរូបមាន Ivan Rakitic, Ousmane Dembele និង Jean Clair Todibo ដើម្បីធ្វើជាថ្នូរ។

លោក Bordas បាននិយាយថា៖ “យើងបានផ្តល់ឱ្យ PSG ៩៨,៥លានផោន បូកបន្ថែមកីឡាករ Todibo Rakitic និងឱ្យខ្ចីជើងកីឡាករ Dembele”។ ប៉ុន្តែ PSG ចង់បាន១១៦,៥លានផោន បូកបន្ថែមកីឡាករ Todibo, Rakitic និងខ្ចីជើង Dembele ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម