Connect with us

ប្រធានក្លិប Man City ត្រៀមបេក្ខភាព២រូបទុកជំនួសពេលអ្នកចាត់ការ Pep Guardiola ចាកចេញ

អង់គ្លេស៖ ប្រធានក្លិប Man City បានសម្លឹងឃើញបេក្ខភាព២រូបដែល សក្តិសមទុកជំនួសពេលអ្នកចាត់ការ Pep Guardiola ចាកចេញ។

បេក្ខភាពទាំង២រូបនោះគឺ អ្នកចាត់ការ Julian Nagelsmann របស់ RB Leipzig និង លោក Mauricio Pochettino អតីតអ្នកចាត់ការ Tottenham Hotspur។
ចំពោះលោក Pep Guardiola គិតមកទល់ពេលនេះ នៅមិនទាន់ចុះកុងត្រាថ្មីជាមួយ Man City នៅឡើយទេ ស្របពេលកិច្ចសន្យាចាស់ នឹងអស់សុពលភាពក្នុងពេលឆាប់ៗ។ នេះជាឆ្នាំទី៥របស់លោក Pep ក្នុងការដឹងនាំ នៅទឹកដី Etihad ខណៈរដូវកាលនេះ អាចជាការដឹកនាំចុងក្រោយរបស់លោក។

សូមរំលឹកថា កាលពីឆ្នាំ២០១៨ លោក Pep Guardiola បានសម្រេចបន្តកុងត្រាថ្មីរបស់ខ្លួនជាមួយ Man City រហូតដល់ឆ្នាំ២០២១៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម