Connect with us

Manchester United បង្ហាញការចាប់អារម្មណ៍សាជាថ្មីលើខ្សែការពារ Raphael Varane

អង់គ្លេស៖ បើយោងតាមសារព័ត៌មាន Manchester Evening News បានចុះផ្សាយថា ក្លិបបិសាច
ក្រហម Manchester United នឹងត្រៀមរៀបចំកញ្ចប់ទឹកប្រាក់ ដើម្បីដេញថៃ្លយកខ្សែការពាររបស់ក្រុមអធិរាជស Real Madrid កីឡាករ Raphael Varane ជាលើកទី២ ក្នុងទីផ្សារដោះដូរកីឡាករខែមករា ឆ្នាំ២០២១ ខាងមុខ។

ក្រុមដែលមានមូលដ្ឋានក្នុងទីក្រុង Manchester នេះ មានទំនាក់ទំនងយ៉ាងល្អជាមួយភ្នាក់ងាររបស់ Varane គឺលោក Base Soccer ខណៈខែ្សការពារសញ្ជាតិបារាំង មានកុងត្រាត្រឹម១៨ខែទៀតប៉ុណ្ណោះជាមួយក្លិបយក្សរបស់អេស្ប៉ាញ។

សូមបញ្ចាក់ដែរថា Man Utd បច្ចុប្បន្នកំពុងមានបញ្ហាខែ្សការពារ ខណៈខែ្សការពារ និងជាប្រធានក្រុម Harry Maguire ត្រូវបានអ្នកគាំទ្រមួយចំនួន ធើ្វការរិះគន់ផងដែរ ដូច្នេះក្លិបកំពុងតែស្វែងរកខ្សែការពារពីក្លិបផ្សេងៗ ជាពិសេសបើ Varane អាចមកដល់ Old Trafford នឹងផ្ដល់លទ្ធភាពដល់ក្រុម ធើ្វការពង្រឹងប្រព័ន្ធការពារដែលកំពុងមានបញ្ហា៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម