ក្លិបហាត់ប្រាណ ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចេញសេចក្ដីប្រកាស អនុញ្ញាតឱ្យអាជីវកម្មក្លិបហាត់ប្រាណនៅក្នុង និងក្រៅសណ្ឋាគារ បើកដំណើរការឡើងវិញចាប់ពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០តទៅ ប៉ុន្តែម្ចាស់អាជីវកម្មត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។
ក្រសួងបានណែនាំម្ចាស់អាជីវកម្មក្លិបហាត់ប្រាណ ត្រូវរៀបចំឱ្យមានកន្លែងចុះឈ្មោះ អាសយដ្ឋាននិងលេខទំនាក់ទំនងរបស់ភ្ញៀវ ច្រកចេញចូលផ្សេងគ្នា ទូរសម្លាប់មេរោគ បុគ្គលិកសម្រាប់វាស់កម្ដៅ និងបាញ់ទឹកអាល់កុល ឬជែលលាងដៃ ពាក់ម៉ាសជាប្រចាំ រក្សាគម្លាតសុវត្ថិភាពរបស់ភ្ញៀវ ឧបករណ៍ សម្ភារហាត់ប្រាណនីមួយៗត្រូវដាក់ឱ្យឃ្លាតពីគ្នាយ៉ាងតិច ១,៥០ម៉ែត្រ និងត្រូវបាញ់ថ្នាំសម្លាប់មេរោគ៕
អត្ថបទ៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៣ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍